គណបក្សកសិករ ថ្កោលទោសទណ្ឌិត សម រង្ស៊ី ដែលផ្សាយបំភ្លៃនិងញុះញង់ក្នុងពិធីបុណ្យអុំទូក!

(ភ្នំពេញ)៖ គណបក្សកសិករ បានប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះ ទណ្ឌិត សម រង្ស៊ី ដែលបានផ្សព្វផ្សាយបំភ្លៃ និងញុះញង់ដោយភ្ជាប់ទៅនឹងរូបភាពបុណ្យអុំទូក តាមបណ្តាញសង្គម កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ថាជាការរៀបចំផលិតរូបថតក្លែងក្លាយ។
-នេះបើយោងតាមលិខិត របស់គណបក្សកសិករ ចុះកាលបរិច្ឆេទនៅថ្ងៃទី៣០.១១.២០២៣ម្សិលមិញ។
ក្នុងនោះគណបក្សកសិករ បានចាត់ទុកថា ការចោទប្រកាន់យ៉ាងគឃ្លីនរបស់ទណ្ឌិត សម រង្ស៊ី គឺជាការញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ។
ដែលមានចេតនាប៉ះពាល់ដល់មុខមាត់រាជរដ្ឋាភិបាល និងកិត្តិយសប្រជាជាតិខ្មែរទាំងមូល ។

គណបក្សកសិករ ក៏បានស្នើអាជ្ញាធរមានសមត្ថកិច្ច ចាត់វិធានការចំពោះទណ្ឌិតរូបនេះ ដោយមិនអាចលើកលែងឱ្យបានឡើយ៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version