Update៖ ស៊ុយអែត បង្ហាញការបារម្ភជុំវិញភាពតានតឹងរវាងចិន និងហ្វីលីពីន នៅសមុទ្រចិនខាងត្បូង!

រដ្ឋមន្រ្តីការពារជាតិស៊ុយអែត លោក Pal Jonson បានសម្តែងការព្រួយបារម្ភ ចំពោះសកម្មភាពរបស់យោធាចិន មកលើនាវា និងទូកហ្វីលីពីន នៅតំបន់សមុទ្រចិនខាងត្បូង ។
ដោយថា វាបង្កជាការរាមកំហែងដល់សន្តិសុខ បំផ្លាញស្ថិរភាព ព្រមជាមួយនិងការគូសបញ្ជាក់ពីតម្រូវការវិនិយោគផ្នែកសន្តិសុខ និងសេរីភាព។
-នេះបើយោងតាមសារព័ត៌មាន Reuters នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ ២០២៤។

លោក Jonson បានថ្លែងបែបនេះ ក្នុងពិធីទទួលស្វាគមន៍មួយនៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ចំទិវាជាតិរបស់ស៊ុយអែត ។
បន្ទាប់ពីជួបសមភាគីហ្វីលីពីន លោក Gilberto Teodoro Jr។ ស៊ុយអែត គឺជាប្រភពមួយ ក្នុងចំណោមប្រភពមួយ ក្នុងចំណោមប្រភពយន្តហោះចម្បាំងល្បឿនលឿនជាងសំឡេង ដែលហ្វីលីពីនគ្រោងទិញ។

លោក Jonson បានគូសបញ្ជាក់ថា ខ្ញុំសូមសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះសកម្មភាពដ៏គ្រោះថ្នាក់ម្តងហើយម្តងទៀត ប្រឆាំងនឹងនាវាហ្វីលីពីនដែលកំពុងកើតឡើង នៅសមុទ្រហ្វីលីពីនខាងលិច និងសមុទ្រចិនខាងត្បូង។

ទោះជាមិនបានលើកឡើងចំឈ្មោះចិន ប៉ុន្តែ​សុន្ទកថានេះ បាន​ទទួលការ​អបអរសាទរ​ពីអ្នកចូល​រួម ដែល​មានដូចជា​មន្ត្រី​យោធា និង​មន្រ្តីសន្តិសុខ​កំពូលៗរបស់​ហ្វីលីពីន ក៏ដូចជាអ្នកការទូត​លោកខាងលិច និង​អាស៉ី។

គួរបញ្ជាក់ថា៖ ការប្រឈមមុខដាក់គ្នារវាងនាវាចិន និងនាវាក៏ដូចជាទូករបស់រដ្ឋាភិបាលហ្វីលីពីន នៅក្បែរតំបន់មានវិវាទ នៃសមុទ្រចិនខាងត្បូង បានផ្ទុះឡើងគួរឲ្យព្រួយបារម្ភចាប់តាំងពីឆ្នាំមុន៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version