Update៖ ចិនប្រឆាំងដាច់ខាត ចំពោះអាមេរិក ដែលលក់គ្រឿងបន្លាស់យន្តហោះចម្បាំងF-16 ឱ្យទៅកោះតៃវ៉ាន់!

ប្រកាសចិន បានប្រឆាំងដាច់ខាត ចំពោះអាមេរិក ដែលលក់គ្រឿងបន្លាស់ និងគ្រឿងជួសជុលយន្តហោះចម្បាំងF-16 ទៅឱ្យកោះតៃវ៉ាន់ ដែលមានតម្លៃប្រហែល ៨០លានដុល្លារអាមេរិក។
-នេះបើយោងតាម សារព័ត៌មាន Reuters នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៤។

ក្រសួងការពារជាតិចិន អះអាងថា ខ្លួនបានដាក់ពាក្យបណ្តឹងតវ៉ាទៅកាន់សហរដ្ឋអាមេរិក ជុំវិញបញ្ហានេះ និងបានព្រមានថា នឹងបន្តពង្រឹងការហ្វឹកហ្វឺន និងសមយុទ្ធយោធា ដើម្បីការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដីរបស់ខ្លួន។

ក្រសួងការពារជាតិចិន បានចាត់ទុកសកម្មភាពនេះ ជាការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ចិន និងជាការគំរាមកំហែងដល់សន្តិសុខ និងស្ថិរភាពក្នុងតំបន់។
ចិនបានទទូចឱ្យសហរដ្ឋអាមេរិក គោរពគោលនយោបាយ ចិនតែមួយ និងបញ្ឈប់ការផ្តល់អាវុធដល់តៃវ៉ាន់។

ទោះបីជាមានការជំទាស់ពីចិនក៏ដោយ ក៏ក្រសួងការពារជាតិអាមេរិកបានបញ្ជាក់ថា ការលក់គ្រឿងបន្លាស់យន្តហោះចម្បាំង F-16 ទៅឱ្យតៃវ៉ាន់ ។
គឺដើម្បីជួយកែលម្អសន្តិសុខរបស់តៃវ៉ាន់ រក្សាស្ថិរភាពនយោបាយ និងតុល្យភាពយោធា និងគាំទ្រដល់វឌ្ឍនភាពសេដ្ឋកិច្ចក្នុងតំបន់៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version