កូនជាងផ្សារដែកម្នាក់ ត្រូវឆក់ស្លាប់នៅនឹងកន្លែង ក្នុងខណ្ឌសែនសុខ!

(ភ្នំពេញ)៖ កម្មករជាងដែកម្នាក់ ខណៈកំពុងបំពេញការងារ ត្រូវឆ្លងចរន្តឆក់ស្លាប់មួយរំពេច ទោះជាមានការជួយសង្គ្រោះ ពីក្រុមគ្រូពេទ្យក្តី។
ហេតុការណ៍នេះ បានកើតឡើងកាលពីល្ងាច ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៤ នៅក្នុងការដ្ឋានសំណង់មួយកន្លែង ក្នុងភូមិដំណាក់ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
ព័ត៌មានបានឱ្យដឹងថា មុនពេលកើតហេតុ បុរសរងគ្រោះកំពុងអង្គុយធ្វើការងារ កាត់ផ្សារដែក ស្រាប់តែឆ្លងចរន្តអគ្គិសនី ចេញពីម៉ូទ័រឆក់បណ្តាលឱ្យដួលសន្លប់ ស្លាប់តែម្តង។
ពេលនោះក្រុមកម្មករដូចគ្នាបានស្នើសុំរថយន្តសង្គ្រោះឱ្យជួយអន្តរាគមន៍ លុះក្រុមគ្រូពេទ្យទៅដល់ពិនិត្យជាក់ស្តែង ឃើញថាជនរងគ្រោះបានស្លាប់បាត់ទៅហើយមុនក្រុមគ្រូពេទ្យទៅដល់។

បន្ទាប់ពីកើតហេតុ ក៏បាន រាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋាននិងសមត្ថកិច្ចជំនាញ ដើម្បីចុះទៅធ្វើធ្វ់់កោសល្យវិច្ឆ័យ មុននឹងប្រគល់សពឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version