ឃាត់ខ្លួនមនុស្ស៣នាក់ ករណីក្លែងខ្លួនជាអាចារ្យ ដើររៃអង្គាសបច្ច័យតាមភូមិ!

(កំពង់ស្ពឺ)៖ ជនសង្ស័យចំនួន៣នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ។
បន្ទាប់ពីពួកគេក្លែងខ្លួនជាអាចារ្យ បើករ៉ឺម៉កកង់៣ ដើររៃអង្គាសបច្ច័យតាមភូមិ។

ការឃាត់ខ្លួននេះបានធ្វើឡើង នៅស្រុកសំ​រោងទង ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៤។

ជនសង្ស័យទាំង៣នាក់៖
ទី៖១-ឈ្មោះ លី ឃុន ភេទប្រុស អាយុ៥២ឆ្នាំ រស់នៅភូមិក្របៅ ឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង។
២-ឈ្មោះ ហេង រតន: ភេទប្រុស អាយុ ៤២ឆ្នាំ។
៣-ឈ្មោះ ម៉ាប់ ប៉ោង ភេទប្រុស ៣១ឆ្នាំ (ម្ចាស់កងបី)អ្នកទាំង២នាក់ រស់នៅភូមិចំការបី ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប បានដើររៃអង្គាសបច្ច័យ នៅភូមិគោក​ព្នៅ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។
ដកហូតវត្ថុតាង ម៉ូតូកង់បី ១គ្រឿង មេក្រូ ១ អាំភ្លីកន្ធន់ជ័រចំនួន២។

យោងតាម​ការណែនាំ​កន្លង​មក​របស់ក្រសួងធម្មការសា​ស​នា បានហាមឃាត់ការចល័ត ដើរបិណ្ឌបាតនិងការរៃអ​ង្គាស​បច្ច័យ តាមបណ្ដារាជធានីខេត្ដ ពិសេសរាជធានីភ្នំពេ​ញ​ ។
ជាក់ស្ដែ ​បុគ្គលមួយចំនួន តែងតែបំពានលើការណែនាំ ហើយបានប្រព្រឹត្ដផ្ទុយពីគន្លងសាសនា​​ ល្មើសនិងការណែនាំហ៊ានបន្ដធ្វើ​សកម្មភា​ព​ដើរភូតកុហក់ មិនខ្លាចបាបបុណ្យ​ នរក រហូតត្រូវឃាត់ខ្លួន៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version