ធ្លាក់យន្តហោះចម្បាំង នៅរុស្ស៊ី បណ្តាលឱ្យស្លាប់អាកាសយានិក២នាក់!

ក្រសួងការពារជាតិរុស្ស៊ី បានឱ្យដឹងថា យន្តហោះយោធារុស្ស៊ី១គ្រឿង បានធ្លាក់ អំឡុងពេលហោះហើរហ្វឹកហ្វឺន ។
នៅឯតំបន់ North Ossetia នៃតំបន់ Caucasus ហើយបណ្តាលឱ្យមនុស្ស២នាក់ ធ្វើដំណើរនៅលើនោះបាត់បង់ជីវិត។
-នេះបើតាមព័ត៌មាន AFP នាថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤។

សេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិរុស្ស៊ី នៅថ្ងៃអង្គារនេះ បាននិយាយថា យន្តហោះចម្បាំង Sukhoi-34 ដែលអាចទម្លាក់គ្រាប់បែកបានផងដែរ បានធ្លាក់នៅតំបន់ភ្នំមួយកន្លែង ។
ប៉ុន្តែពុំមានការបញ្ជាក់ឱ្យច្បាស់ថា វាបានធ្លាក់កាលពីពេលណា នោះឡើយ។

យោងតាមប្រភពពដដែល បញ្ហាបច្ចេកទេស ទំនងជាបានបង្កឱ្យមានគ្រោះថ្នាក់ធ្លាក់យន្តហោះយោធានេះ ខណៈការស៊ើបអង្កេតកំពុងត្រូវធ្វើឡើង ដើម្បីកំណត់ឱ្យច្បាស់​អំពីមូលហេតុ។

គួរបញ្ជាក់ថា North Ossetia ជាតំបន់មានព្រំប្រទល់ជាប់ប្រទេសហ្សកហ្ស៊ី និងមានចម្ងាយប្រមាណ៨០០គីឡូម៉ែត្រ ពីតំបន់សមរភូមិមុខ នៅប្រទេសអ៊ុយក្រែន។
កាលពីថ្ងៃទី៨ ខែមិថុនា អាជ្ញាធរតំបន់ North Ossetia បានអះអាងថា អ៊ុយក្រែនបានវាយប្រហារលើ ព្រលានយន្តហោះយោធារុស្ស៊ី១កន្លែង នៅក្រុង Mozdok ដោយប្រើយន្តហោះដ្រូន ប៉ុន្តែដ្រូនអ៊ុយក្រែន ៣គ្រឿង ក្នុងចំណោមនោះ ត្រូវបានបាញ់ស្កាត់។
វាគឺជាការវាយប្រហារតាមផ្លូវអាកាសលើកដំបូងបំផុត នៅតំបន់ North Ossetia គិតចាប់តាំងពីរុស្ស៊ីបានធ្វើសង្រ្គាមឈ្លានពានលើអ៊ុយក្រែន៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version