នៅឆ្នាំ២០២៤នេះ ជនអន្តោប្រវេសន៍ស្លាប់តាមផ្លូវ ទៅកោះនៃប្រទេសអេស្ប៉ាញ កើនដល់ជិត៥.០០០នាក់!

អង្គការមិនមែនរដ្ឋាភិបាល Walking Borders កាលពីថ្ងៃពុធ បានលើកឡើងថា៖ ក្នុងឆ្នាំ២០២៤ រហូតមកដល់ពេលនេះ ។
មានជនអន្តោប្រវេសន៍ ស្លាប់ច្រើនបំផុត ដែលពួកគេព្យាយាម ទៅដល់ប្រទេសអេស្ប៉ាញ តាមសមុទ្រលើផ្លូវនៅប្រជុំកោះ Canary។
ដោយមានអ្នកស្លាប់៤.៨០៨នាក់ត្រូវបានចុះបញ្ជី ក្នុងចំណោម ៥.០៥៤នាក់ ដែលអង្គការនេះ បានសរុបក្នុងរយៈពេល៥ ខែដំបូងនៃឆ្នាំ២០២៤។

អង្គការមិនមែនរដ្ឋាភិបាល បាននិយាយថា មនុស្ស៣៣នាក់ បានស្លាប់ជារៀងរាល់ថ្ងៃ ដោយព្យាយាមធ្វើដំណើរដ៏គ្រោះថ្នាក់ ហើយទូកឈើចំនួន ៤៧ គ្រឿងពេញដោយមនុស្ស បានលិចបាត់នៅសមុទ្រ។

ប្រធានកាកបាទក្រហមនៅប្រជុំកោះCanary បាននិយាយថា ជនអន្តោប្រវេសន៍ធ្វើដំណើរតាមផ្លូវ ពីទ្វីបអាហ្រ្វិកខាងជើង ឆ្ពោះទៅប្រទេសអេស្បាញ ប្រកបដោយគ្រោះថ្នាក់បំផុត និងជាផ្លូវទឹក ដែលឆក់យកជីវិតមនុស្សច្រើនបំផុត។

ទិន្នន័យពីក្រសួងមហាផ្ទៃ របស់ប្រទេសអេស្ប៉ាញ បង្ហាញពីការកើនឡើងនៃការមកដល់ចំនួន ២៥៩,៦ភាគរយ សម្រាប់រយៈពេលប្រាំខែដំបូងនៃឆ្នាំ២០២៤នេះ បើប្រៀបធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន។

គិតត្រឹមថ្ងៃទី៣១ ខែឧសភា ឆ្នាំ ២០២៤ មនុស្សចំនួន១៧.១១៧នាក់ បានមកដល់កោះCanary តាមសមុទ្រ ប្រើធៀបទៅនឹងឆ្នាំមុនមាន៤៧៦០ ប៉ុន្តែក្រសួងពុំបានផ្តល់ទិន្នន័យពីចំនួនអ្នកស្លាប់នោះទេ។

ក្រសួងមហាផ្ទៃបានព្យាករណ៍ថា ជនអន្តោប្រវេសន៍ចំនួន៧០.០០០នាក់ក់ នឹងមកដល់នៅឆ្នាំនេះនៅកោះCanary ។

អ្នកសារព័ត៌មាន មានមូលដ្ឋាននៅទីក្រុង ហ្គ្រាន កាណារី(Gran Canaria) និងជាអ្នកជំនាញផ្នែកការធ្វើអន្តោប្រវេសន៍ បាននិយាយថា វាពិបាកក្នុងការព្យាករណ៍ពីការមកដល់របស់ជនអន្តោប្រវេសន៍ ដោយលោកបាននិយាយថា ជនអន្តោប្រវេសន៍ ដែលមិនទាន់គ្រប់អាយុបន្ថែមចំនួន១០.០០០នាក់ អាចទៅដល់ប្រទេសអេស្ប៉ាញ នៅឆ្នាំនេះ៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version