បិទវគ្គបណ្តុះបណ្តាល ស្តីពីការងារចុះបញ្ជីដីធ្លី​ មានលក្ខណៈជាប្រព័ន្ធនៅខេត្តព្រៃវែង​!

(ព្រៃវែង)៖ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តព្រៃវែង កាលពីរសៀលថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៣។
បានរៀបចំពិធីបិទវគ្គបណ្តុះបណ្តាលស្តីពីការងារចុះបញ្ជីដីធ្លី​ ជូនដល់ក្រុមការងារចុះបញ្ជីដីធ្លី មានលក្ខណៈជាប្រព័ន្ធនៅខេត្តព្រៃវែង។
ពិធីនេះធ្វើឡើងនៅសាលាខេត្តព្រៃវែង ក្រោមវត្តមានលោក ឡោ ជាវុធ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងលោក ចាន់ រ៉ាន់ អភិបាលរងខេត្តព្រៃវែង តំណាងលោក សួន សុម៉ាលីន អភិបាលខេត្ត។

ក្នុងនោះលោក អេង ផេងអាន ប្រធានមន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសុរិយោដីខេត្តព្រៃវែង បានលើកឡើងថា សកម្មភាពការងារចាប់ពីថ្ងៃទី ១ ខែមករាឆ្នាំ ២០២៣ ដល់ថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ ២០២៣ បានប្រកាសតំបន់វិនិច្ឆ័យចំនួន ២៦ ភូមិ ស្មើនឹង ៤ ឃុំសង្កាត់, វាស់វែងចំនួន ៣៩,៦៣៥ ក្បាលដី, ប្រមូលទិន្នន័យបានចំនួន ៣៩,៦៣៥ ក្បាលដី, បញ្ចូលទិន្នន័យចំនួន ៣៩,៦៣៥ ក្បាលដី, គូរចំនួន ៣៩,៦៣៥ ក្បាលដី, បិទផ្សាយចំនួន ៣១,៩៣១ ក្បាលដី ស្មើនឹង ២៥ ភូមិ ២១ ឃុំ សង្កាត់, ហត្ថលេខាចំនួន ៥១,០៣៥ ក្បាលដី, ចែកប័ណ្ណចំនួន ៣៧,៤៣៦ ក្បាលដី។

លោក ចាន់ រ៉ាន់ អភិបាលរងខេត្តព្រៃវែង បានមានប្រសាសន៍ផ្តាំផ្ញើសិក្ខាកាមទាំងអស់ដែលបានចូលរួមវគ្គប ណ្តុះបណ្តាលនេះ ដែលទទួលបានចំណេះដឹងលើប្រធានបទចំនួន ៥គឺ (១)-លក្ខណៈទូទៅនៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ និងក្រមសីលធម៌ក្នុងវិជ្ជាជីវៈ (២) – ការយល់ដឹងជាសាធារណៈ និងការចូលរួមពីសហគមន៍ និង ការរៀបចំដែនដី (៣)-ការវិនិច្ឆ័យ (៤)-ការកំណត់ព្រំ និងវាស់វែង (៥)-ការបញ្ចូលទិន្នន័យ និងការតួក្បាលដី ដូច នេះខ្ញុំគូសបញ្ជាក់ថា មន្ត្រីក្របខណ្ឌ មន្ត្រីកិច្ចសន្យា និងមន្ត្រីស្ម័គ្រចិត្ត ដែលមានវត្តមាននៅទីនេះ ត្រូវយកចិត្តទុក
ដាក់អនុវត្តនិតិវិធីចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ។

លោក អភិបាលរងខេត្ត បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែង និងយកចិត្តទុកដាក់ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាគ្រូឧទ្ទេស ដែលបានខិតខំយកចិត្តទុកដាក់ក្នុងពង្រឹងសមត្ថភាព ។
ដល់មន្ត្រី របស់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តព្រៃវែ នូវចំណេះដឹងថ្មីៗ ។

ពាក់ព័ន្ធការងារចុះបញ្ជីដីធ្លីទាំងការងារបច្ចេកទេស និងបទដ្ឋានគតិយុត្តិ ដើម្បីធ្វើឱ្យ ធ្វើឱ្យក្រុមការងារចុះបញ្ជីដីធ្លីមានការទទួលខុសត្រូវខ្ពស់ និងធានាបានទាំងបរិមាណ និងគុណភាពក្នុងការចុះបញ្ជីដីធ្លីនៅខេត្ត ប្ដីនៅខេត្តព្រៃវែង និងអរគុណចំពោះ ព្រះ មន្ទីររៀបចំដែនដី មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តព្រៃវែង រួមទាំងសិក្ខាកាមទាំង ព្រមទាំងអស់ដែលបានខិតខំប្រឹងប្រែងសិក សូត្រ និងស្រូបយកចំណេះដឹងថ្មីៗ ពាក់ព័ន្ធការងារចុះបញ្ជីដីធ្លីទាំងការងារ ទាំងការងារបច្ចេកទេស និងបទដ្ឋានគតិយុត្តិ ពី

លោក ឡោ  ជាវុធ ក្នុងនាមថ្នាក់ដឹកនាំរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោកបានជម្រាបជូនសិក្ខាកាមថា វគ្គបំប៉ននេះមានតួនាទីដ៏សំខាន់ក្នុងការពង្រឹងសមត្ថភាពមន្ត្រីក្នុងការចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋឱ្យបានឆាប់រហ័សតាមគោលការណ៍និងនីតិវិធីដែលមានចែងជាធរមាន។

បន្ទាប់ពីការចុះបញ្ជីដីធ្លីបាន ៧លានក្បាលដី តាមផែនការដែលគ្រោង ទុកនាឆ្នាំ២០២៣ ។
យោងតាមទិន្នន័យដែលបានទទួលពីមន្ទីរ ដនសស រាជធានី ខេត្តទាំង២៥ តាមការប៉ាន់ស្មានក្បាលដីដែលនៅសល់ប្រមាណជាង ៥លានក្បាលដីទៀត មិនទាន់បានចុះបញ្ជី ដែលនឹងត្រូវធ្វើការចុះបញ្ជីបង្ហើយ ។

លោកសូមជម្រាបជូនផងដែរថា តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ចំពោះក្បាល ដីដែលនៅសេសសល់ប្រមាណជាង ៥លាន ក្បាលដីនេះទូទាំងប្រទេស ក្រសួងរៀបចំផែនការចុះ បញ្ជីបង្ហើយនៅឆ្នាំ២០២៧។

លោកបន្តទៀតថា តាមរយៈរបាយការណ៍របស់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត ព្រៃវែង បានចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ប្រកាសតំបន់វិនិច្ឆ័យចំនួន ៩១៣ភូមិ ស្មើនឹង ៩០ ឃុំ/សង្កាត់ ១៣ក្រុង/ស្រុក វាស់វែងចំនួន៨៩៨, ០៦៥ ក្បាលដី ប្រមូលទិន្នន័យចំនួន ៨៩៨, ០៦៥ ក្បាលដី បញ្ចូលទិន្នន័យចំនួន ៨៩៨, ០៦៥ក្បាលដី គួរចំនួន ៨៩៨, ០៦៥ក្បាលដី បិទផ្សាយចំនួន ៧៤៨,១១៩ក្បាលដី ហត្ថលេខាចំនួន ៧១៥,១២៣ក្បាលដី ចែកប័ណ្ណចំនួន ៧០២,០៥៧ក្បាលដី នៅក្នុងខេត្ត ព្រៃវែង ស្មើនឹង ៦០%

លោក ឡោ  ជាវុធ សង្ឃឹមជឿជាក់ថា សិក្ខាកាមទាំងអស់នឹងយកចំណេះដឹង ពីវគ្គបណ្តុះបណ្តាលនេះទៅអនុវត្តប្រកបដោយប្រសិទ្ធភាព និង គោរពក្រមសីលធម៌ក្នុងវិជ្ជាជីវៈឱ្យបានខ្ជាប់ខ្ជួន ដើម្បីការងារ ចុះបញ្ជីដីធ្លី ឱ្យទាន់ពេលវេលា និងឆាប់រហ័សជូនប្រជាពលរដ្ឋ៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version