ក្រុមអង្គការសមាគមសង្គមស៊ីវិល ចំនួន១០០នាក់ នាំគ្នាលើកបដាតវ៉ានៅមុខអង្គការសង់ត្រាល់!

(ភ្នំពេញ)៖ កាលពីរសៀលថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ២០២៤ ម្សិលមុិញ ក្រុមសមាជិកអង្គការសង្គមស៊ីវិល និងសហភាពសហជីពរក្សាសិទ្ធិកម្មករកម្ពុជា ប្រមាណជា១០០នាក់ បានប្រមូលផ្តុំគ្នា ធ្វើការតវ៉ានៅមុខទីស្នាក់ការមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (សង់ត្រាល់) ស្ថិតនៅផ្ទះលេខ៣៥៩ ផ្លូវ៦៩ បេតេ ក្រុម៣ ភូមិត្នោតជ្រុំ២ សង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
នៅក្នុងការតវ៉ានោះ ក្រុមអ្នកតវ៉ា បានស្រែករិៈគន់ លើមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ដោយនាំគ្នាលើកបដាតវ៉ាថា សង់ត្រាល់ ជាអាយ៉ងបរទេសប្រឆាំងកិច្ចខិតខំប្រឹងប្រែងរបស់អង្គការសហជីព ហើយសង់ត្រាល់ ជាដៃគូតែមួយជាមួយសារព័ត៌មានខេមរភាសាវិទ្យុ VOD Khmer។
ដោយកំពុងបំផ្លាញកិច្ចខិតខំប្រឹងប្រែងរបស់អង្គការសហជីព ដោយបានជ្រៀតជ្រែង កិច្ចការរបស់អង្គការវិជ្ជាជីវៈ សហជីព ក្នុងគោលដៅធ្វើសកម្មភាព នយោបាយបំផ្លាញសន្តិភាពតែម្តង៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version