កម្លាំងនគរបាលខេត្តព្រៃវែង ចុះការពារសន្តិសុខក្នុងការប្រកួតបាល់ទាត់ រវាងក្រុមស.ស.យ.កខេត្តព្រៃវែង និងក្រុម ផ្ការីកគ្រប់រដូវ!

(ព្រៃវែង)៖ កាលពីរសៀលទី០១ ខែធ្នូ ឆ្នាំ ២កាលម្សិល កម្លាំងនគរបាលខេត្តព្រៃវែង បានចូលរួមការពារសន្តិសុខ សណ្ដាប់ធ្នាប់ ក្នុងការប្រកួតបាល់ទាត់រវាងក្រុម សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តព្រៃវែង (ស.ស.យ.ក ខេត្តព្រៃវែង) ជាមួយក្រុមផ្ការីកគ្រប់រដូវ (របស់នាយពាក់មី)។
ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី នៅកីឡដ្ឋានបាល់ទាត់ខេត្តព្រៃវែង ។

ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៥ នៃថ្ងៃបង្កើតរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា និងថ្ងៃកំណើតសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) និងរកជំនួយមូលនិធិជួយដល់មណ្ឌលកុមារកំព្រាក្នុងខេត្តព្រៃវែងផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version