ត្រីរាជ១ក្បាល ទម្ងន់៧៥គីឡូក្រាម ប្រវែង១,៦ម៉ែត្រ ត្រូវបានលែងចូលក្នុងទន្លេសាបវិញ!

(កំពង់ឆ្នាំង)៖ រដ្ឋបាលជលផល បានកោតសរសើរ ចំពោះលោក ហ្វា លី នៅភូមិគៀនឃ្លាំង ឃុំអំពិលទឹក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។
ដែលបានលែងត្រីរាជ១ក្បាល ទម្ងន់៧៥គីឡូក្រាម ប្រវែង១,៦ម៉ែត្រ ចូលក្នុងទន្លេសាបវិញ បន្ទាប់ពីនេសាទបានកាលពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៣។

ក្នុងនោះដែរ រដ្ឋបាលជលផលខេត្តកំពង់ឆ្នាំង បានអំពាវនាវដល់បងប្អូនអ្នកនេសាទ ។
សូមចូលរួមថែរក្សានិងការពារប្រភេទត្រីដែលជិតផុតពូជ ដោយលែងចូលក្នុងដែនទឹកធម្មជាតិវិញ នៅពេលនេសាទបាន ដើម្បីថែរក្សាវត្តមានរបស់ប្រភេទត្រីទាំងនេះសម្រាប់កូនចៅជំនាន់ក្រោយ៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version