ឯកឧត្តម ស សុខា ផ្តល់ជូនអាហារូបករណ៍ ចំនួន១៥កន្លែង នៅសាកលវិទ្យាល័យជាតិគ្រប់គ្រង!

(ភ្នំពេញ)៖ ក្នុងឆ្នាំសិក្សា២០២៣-២០២៤ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី បានផ្តល់ជូនអាហារូបករណ៍ ចំនួន ១៥កន្លែង សិក្សានៅសាកលវិទ្យាល័យជាតិគ្រប់គ្រង។

យោងតាមសេចក្តីជូនដំណឹង របស់ក្រុមការងារអាហារូបករណ៍ ស សុខា បានឲ្យដឹងថា អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ទាំង ១៥កន្លែង រួមមាន ៖ អាហារូបករណ៍ ១០០% ចំនួន ៥កន្លែង និងអាហារូបករណ៍ ៥០% ចំនួន ១០កន្លែង។

សេចក្តីជូនដំណឹង បានឲ្យដឹងថា ការស្នើសុំអាហារូបករណ៍ ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣។
ចំពោះកាលបរិច្ឆេទចូលរៀន សម្រាប់វេនចន្ទ-សុក្រ នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៤ និងវេនសៅរ៍-អាទិត្យ នៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៤៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version