Update៖ ជាងហាច ត្រូវគេចាប់ចងនិងធ្វើទារុណកម្មយ៉ាងព្រៃផ្សៃ ទាំងកណ្ដាលយប់ នៅស្រុកជើងព្រៃ!

(កំពង់ចាម)៖ មហាជនបានសម្ដែង ការហួសចិត្ត និងតក់ស្លត់ជាខ្លាំង ចំពោះមនុស្ស១ក្រុម គ្នា២ទៅ៣នាក់!។
ដែលបានចាប់លោក អ៊ឹម ហាច”ហៅជាងហាចជាងហួយ”ចងដៃចងជើង រួចវាយតប់ធ្វើទារុណកម្មយ៉ាងព្រៃផ្សៃ នៅលើដងផ្លូវបែកភក់ ទាំងកណ្ដាលយប់។
ដោយចោទប្រកាន់ថា លោក អ៊ឹម ហាច«រំលោភលំនៅឋាន និងប៉ងរំលោភប្រពន្ធគេ»។

ហេតុការណ៍នេះ បានកើតឡើង នៅចិញ្ចើមផ្លូវជាតិលេខ៦ មុខក្លោងទ្វារ”វត្តសុគន្ធារាម”ស្ថិតនៅភូមិប៉ាណា ឃុំសុទិព្វ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។

ជនរងគ្រោះដែលរងការធ្វើ ទារុណកម្មឈ្មោះ អ៊ឹម ហាច ភេទប្រុសអាយុ៣៧ឆ្នាំ នៅភូមិតាសែន ឃុំសុទិព្វ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។

រីឯជនសង្ស័យឈ្មោះ អ៊ឹម ផែន រួមនិងបក្ខពួក ពេលនេះសមត្ថកិច្ចកំពុងសួរនាំ ដើម្បីចាត់ការតាមនីតិវិធី។

សេចក្ដីរាយការណ៍បានឱ្យ«ដើមរាំង»ដឹងថា នៅមុនពេលកើតហេតុ នារសៀលថ្ងៃទី០២.១២.២០២៣ លោក អ៊ឹម ហាច បានទៅឡាយផ្ទាល់ អំពីរ៉ឺម៉កដឹកឈើ នៅកន្លែងកើតហេតុ..!។

ភ្លាមនោះ ក៏មានអ្នកសម្របសម្រួល សុំឱ្យលុបការឡាយផ្ទាល់ផងដែរ ប៉ុន្តែលោក អ៊ឹម ហាច មិនព្រមលុបតាមសំណើរឡើយ ដោយរូបគាត់បានមកផ្ទះវិញ!។
មួយសន្ទុះក្រោយមក ស្រាប់តែលេចមុខអ្នកស្គាល់គ្នា បបួលលោក អ៊ឹម ហាច ទៅផឹកស៊ីក្បែរកន្លែងកើតហេតុ! ។

លុះដល់ពេលកើតហេតុ លោក អ៊ឹម ហាច បានជិៈម៉ូតូចេញពីកន្លែងផឹកស៊ីដើម្បីវិលត្រឡប់មកផ្ទះរបស់ខ្លួន!។
ប៉ុន្តែដោយមិនអស់ចិត្តលោក អ៊ឹម ហាច ក៏បានជិៈម៉ូតូឆ្វែលទៅមើលកន្លែងរ៉ឺម៉កដឹកឈើ ដែលខ្លួនបានថតឡាយកាលពីរសៀល។

ទន្ទឹមនិងនោះ ស្រាប់តែលេចមុខឈ្មោះ អ៊ឹម ផែន រួមនិងបក្ខពួក២ទៅ៣នាក់ទៀត។
មកស្ទាក់វ៉ៃ និងធាក់ម៉ូតូលោក អ៊ឹម ហាច បណ្ដាលឱ្យដួលលើផ្លូវលំ ហើយពួកគេស្រែកថា«ជាងហាច ជាងហួយ រំលោភចូលលំនៅឋាន និងប៉ងរំលោភប្រពន្ធគេ»។

លើសជាងនេះឈ្មោះ អ៊ឹម ផែន រួមនិងបក្ខពួក បានចាប់លោក អ៊ឹម ហាច ចងដៃចងជើងអូស ននៀលភក់មកក្បែរចិញ្ចើមផ្លូវជាតិលេខ៦ មើលទៅគួរឱ្យសង្វេគនិងខ្លោចផ្សារបំផុត…!។

មិនតែប៉ុណ្ណោះពួកគេបាន នាំគ្នាវាយតប់លោក អ៊ឹម ហាច ទាំងដៃជើងជាប់ចំណង និងថតបង្ហោះហ្វេសប៊ុក ដោយចោទថា លោក អ៊ឹម ហាច រំលោភលំនៅឋាន និងប៉ងរំលោភប្រពន្ធគេ ទាំងកណ្ដាលយប់!។

ទាក់ទិនករណីនេះនៅរសៀលថ្ងៃទី០៣.១២.២០២៣«ដើមរាំង»បានព្យាយាមសុំការបញ្ជាក់ពីលោក នួន ម៉េងហួរ អធិការស្រុកជើងព្រៃ ប៉ុន្តែលោកបានបដិសេធ មិនបកស្រាយឡើយ!។

យ៉ាងណាក៏ដោយ លោកស្រី ខេង សុខជា ត្រូវជាប្រពន្ធរបស់លោក អ៊ឹម ហាច បានអះអាងថាៈ ប្ដីរបស់ខ្លួនបានរងភាពអយុត្តិធម៌បំផុត!។

ព្រោះត្រូវគេលាបពណ៌ ទម្លាក់កំហុសដើម្បីធ្វើទារុណកម្ម យ៉ាងឃោឃៅ ដោយពួកគេខឹងប្ដីគាត់ ថតឡាយបទល្មើសព្រៃឈើ បណ្ដាលឱ្យខាតប្រយោជន៍គេ។

ក្នុងរឿងនេះលោកស្រី ខេង សុខជា សូមស្នើយ៉ាងទទូចដល់សមត្ថកិច្ចពាក់ព័ន្ធ ថ្នាក់ដឹកនាំខេត្តកំពង់ចាម រួមនិងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ជាពិសេសសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា មេត្តាជួយអន្តរាគមន៍ រកយុត្តិធម៌ឱ្យប្ដីគាត់ដោយក្ដីអនុគ្រោះ៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version