រុស្ស៊ីប្រើដ្រូន១២គ្រឿង និងមីស៊ីល១គ្រាប់ បាញ់មកលើអ៊ុយក្រែន កាលពីយប់ថ្ងៃសៅរ៍!

កងទ័ពអាកាសអ៊ុយក្រែន បានឱ្យដឹងនៅថ្ងៃអាទិត្យទី៣ ខែធ្នូនេះថា រុស្ស៊ីបានបាញ់យន្ដហោះដ្រូន១២គ្រឿង និងមីស៊ីលគ្រូសមួយគ្រាប់ លើអ៊ុយក្រែន កាលពីយប់ថ្ងៃសៅរ៍ ។
ដោយក្នុងនោះប្រព័ន្ធការពារដែនអាកាសអ៊ុយក្រែន បានបាញ់ទម្លាក់យន្ដហោះដ្រូន១០គ្រឿង។

ប្រទេសអ៊ុយក្រែន កាលពីថ្ងៃចន្ទបានអះអាងថា ខ្លួនបានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើករុស្សីចំនួន ១០ គ្រឿង។
ក្នុងចំណោមយន្តហោះគ្មានមនុស្សបើកចំនួន ១២គ្រឿងនៅភាគខាងត្បូង និងខាងលិចរបស់ប្រទេស។

តាមកងទ័ពអាកាសអ៊ុយក្រែន មីស៊ីលគ្រូសរបស់រុស្ស៊ី មិនត្រូវបានស្ទាក់បំផ្លាញនោះទេ ប៉ុន្តែមីស៊ីលនេះក៏មិនបានទៅដល់គោលដៅនោះដែរ។
កងទ័ពអាកាស អ៊ុយក្រែនមិនបានផ្ដល់ព័ត៌មានលម្អិតឡើយ ហើយមិនក៏បានបញ្ជាក់ថាតើមានរឿងអ្វីកើតឡើងចំពោះយន្ដហោះដ្រូន២គ្រឿង ដែលមិនត្រូវបានបាញ់កម្ទេច?«យន្ដហោះដ្រូន ១០គ្រឿងក្នុងចំណោម១២គ្រឿងត្រូវបានបាញ់កម្ទេច។
នេះជាលទ្ធផលដ៏ល្អដែលយើងបានឃើញជារៀងរាល់ថ្ងៃ»។ នេះជាការលើកឡើង របស់អ្នកនាំពាក្យកងទ័ពអាកាសអ៊ុយក្រែន។

គួរបញ្ជាក់ថា តាមកងទ័ពអាកាសអ៊ុយក្រែន យន្ដហោះដ្រូនខាងលើគឺជាប្រភេទយន្ដហោះដ្រូន Shahed ផលិតដោយអ៉ីរ៉ង់ និងមានគោលដៅហោះហើរឆ្ពោះទៅ ភាគពាយព្យរបស់អ៊ុយក្រែន ហើយភាគច្រើនត្រូវបានបាញ់ទម្លាក់ក្នុងតំបន់ Mykolaiv ស្ថិតភាគខាងត្បូងអ៊ុយក្រែន។ ចំណែក រុស្ស៊ីមិនបានធ្វើអត្ថាធិប្បាយអ្វី នៅឡើយទេ៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version