ប៉ូលិសច្រានចោល សារសំឡេងរបស់នារីម្នាក់ ដែលថាប្រើប្រាស់ Power Bank មានការលួចយកគណនីទូរស័ព្ទ!

(ភ្នំពេញ)៖ អគ្គស្នងការដ្ឋាននគរបាលជាតិ នៅព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៤ បានចេញមកច្រានចោលសារសំឡេង ក្លែងក្លាយ ដែលប្រឌិតឡើង ដោយនារីម្នាក់ ពាក់ព័ន្ធការប្រើប្រាស់ Power Bank ដើម្បីលួចយកទិន្នន័យ ឬលុយពីគណនីធនាគារ ក្នុងទូរស័ព្ទ។

អគ្គស្នងការដ្ឋាននគរបាលជាតិ បានធ្វើការអំពាវនាវ ដល់សាធារណៈជន ពិសេសអ្នកប្រើប្រាស់បណ្តាញសង្គម កុំបន្ដចែកចាយព័ត៌មានប្រឌិត តាមរយៈសារសំឡេងរបស់នារីដែលជាជនអនាមិកម្នាក់នោះ។
-ខណៈការសិក្សាលក្ខណៈបច្ចេកទេសរបស់មន្ដ្រីជំនាញ គឺមិនអាចប្រើប្រាស់ Power Bank ដើម្បីលួចយកទិន្នន័យបាននោះឡើយ។
ជាមួយគ្នានេះ អគ្គស្នងការដ្ឋាននគរបាលជាតិ កំពុងបើកការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់ចំពោះជនអនាមិក ដែលប្រឌិតព័ត៌មានបំពុល នាំឲ្យប៉ះពាល់សន្ដិសុខជាតិបែបនេះ៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version