លីទុយអានី ស្នើសុំជំនួយហិរញ្ញវត្ថុពីសហភាពអឺរ៉ុប ចំនួន១៤.៩លានដុល្លារ ដើម្បីពង្រឹងព្រំដែនជាមួយរុស្ស៊ី!

ប្រទេសលីទុយអានី កាលពីថ្ងៃចន្ទបានជំរុញឱ្យសហភាពអឺរ៉ុប ជួយផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុ ដើម្បីពង្រឹងការការពារព្រំដែនរបស់ខ្លួន ជាមួយប្រទេសរុស្ស៊ី..!។

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ Agne Bilotaite បានផ្ញើលិខិតផ្លូវការមួយផ្ញើទៅកាន់ស្នងការសហភាពអឺរ៉ុបទទួលបន្ទុកកិច្ចការផ្ទៃក្នុង Ylva Johansson ដោយសង្កត់ធ្ងន់លើតម្រូវការបន្ទាន់។
ដើម្បីធ្វើទំនើបកម្ម និងធ្វើបច្ចុប្បន្នភាពប្រព័ន្ធឃ្លាំមើលព្រំដែន នេះបើយោងតាម សេចក្តីប្រកាសព័ត៌មាន ដែលចេញដោយក្រសួងមហាផ្ទៃ។

-ការពង្រឹងសន្តិសុខ នៃព្រំដែនប្រវែង 275 គីឡូម៉ែត្ររបស់ប្រទេសលីទុយអានី (170.877 ម៉ាយ) ជាមួយប្រទេសរុស្ស៊ី គឺជាអាទិភាពរបស់យើង។
សេចក្តីប្រកាសព័ត៌មានបានដកស្រង់សម្តីលោក Bilotaite បាននិយាយថា ហេដ្ឋារចនាសម្ព័ន្ធឃ្លាំមើលព្រំដែនជាច្រើន ចាំបាច់ត្រូវធ្វើឱ្យប្រសើរឡើង។
ដើម្បីធានាថា យើងទទួលបានព័ត៌មានត្រឹមត្រូវអំពីស្ថានភាពនៅព្រំដែន និងអាចធានាបាននូវសន្តិសុខនៃព្រំដែនខាងក្រៅរបស់សហភាពអឺរ៉ុប។

ក្រសួងបាននិយាយថា ការចំណាយនៃទំនើបកម្មនេះ ត្រូវបានប៉ាន់ប្រមាណថាជិត 16លានអឺរ៉ូ។
ខណៈពេលដែលមូលនិធិដែលត្រូវការគឺ 13.7 លានអឺរ៉ូ (14.9 លានដុល្លារ) ។

កាលពីខែតុលាឆ្នាំមុន ប្រទេសលីទុយអានីបានទទួលជំនួយពីសហភាពអឺរ៉ុបចំនួន 9.3 លានអឺរ៉ូ (10.1 លានដុល្លារ) ។
ដែលអាចឱ្យរដ្ឋបាល់ទិកធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធឃ្លាំមើលព្រំដែននៅតាមព្រំដែនទាំងមូលជាមួយបេឡារុស្ស។

នៅក្នុងសំបុត្ររបស់លោកស្រី Bilotaite បានគូសបញ្ជាក់បន្ថែមអំពីការរួមចំណែករបស់គណៈកម្មការអឺរ៉ុបក្នុងការទប់ទល់នឹងលំហូរនៃជនចំណាកស្រុកមិនទៀងទាត់ ដែលសន្មតថា រៀបចំដោយរបបបេឡារុស្ស ដែលបានចាប់ផ្តើមនៅឆ្នាំ 2021 នេះបើយោងតាមទូរទស្សន៍ជាតិ LRT ។

LRT បាននិយាយថា រហូតមកដល់ពេលនេះ គណៈកម្មការអឺរ៉ុបបានផ្តល់ជំនួយដល់ប្រទេសលីទុយអានី ប្រហែល 100 លានអឺរ៉ូ (100.1 លានដុល្លារ) សម្រាប់ការពង្រឹងព្រំដែនជាមួយបេឡារុស្ស ចំពេលមានការចោទប្រកាន់ថាមានការវាយប្រហារកូនកាត់រុស្ស៊ីប្រឆាំងនឹងប្រទេសនេះ៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version