មេដឹកនាំឥណ្ឌា ប្រាប់លោក ពូទីន ថាសង្គ្រាមមិនអាចដោះស្រាយបញ្ហាបានទេ!

នាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារិន្រ្ទៈ ម៉ូឌី (Narendra Modi) កាលពីថ្ងៃអង្គារ(០៩ កក្កដា) បានប្រាប់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) ថា៖ សង្គ្រាមមិនអាចដោះស្រាយបញ្ហាបានទេ ។
ហើយបានជំរុញឱ្យមានសន្តិភាព ក្នុងដំណើរទស្សនកិច្ចទៅកាន់ទីក្រុងមូស្គូ ក្នុងរយៈពេលពីរឆ្នាំក្នុងការវាយលុកអ៊ុយក្រែន។

នៅក្នុងដំណើរទស្សនកិច្ច លើកដំបូងរបស់លោកចាប់តាំងពីរុស្ស៊ី បានចាប់ផ្តើមយុទ្ធនាការរបស់ខ្លួននៅអ៊ុយក្រែន ក្នុងខែកុម្ភៈ ឆ្នាំ២០២២មក ។
លោក ម៉ូឌី បាននិយាយថាលោក និងលោក ពូទីន បានជជែកគ្នាលើបញ្ហាជាច្រើនដោយបន្ថែមថា លោកសប្បាយចិត្តណាស់ ដែលចំពោះបញ្ហាអ៊ុយក្រែន ភាគីទាំងពីរបង្ហាញពីទស្សនៈរបស់ខ្លួនដោយបើកចំហនិងលម្អិត។
មេដឹកនាំឥណ្ឌារូបនេះបានបន្ថែមថា យើងដឹងថាសង្រ្គាមមិនអាចដោះស្រាយបញ្ហាបានទេ ហើយដំណោះស្រាយ និងការចរចាសន្តិភាពមិនអាចជោគជ័យក្នុងពេលប្រើប្រាស់គ្រាប់បែក និងគ្រាប់កាំភ្លើងបានឡើយ។ យើងត្រូវរកវិធីសន្តិភាពតាមរយៈការសន្ទនា។

លោក ពូទីន បានថ្លែងអំណរគុណលោក ម៉ូឌី សម្រាប់ ការយកចិត្តទុកដាក់ចំពោះបញ្ហាបន្ទាន់បំផុតនេះ ហើយបន្ថែមថា អ្នកក៏កំពុងព្យាយាមស្វែងរកមធ្យោបាយដោះស្រាយវិបត្តិអ៊ុយក្រែនជាចម្បងដោយសន្តិភាព ដូចជាយើងដែរ។

លោក ពូទីន បានសាទរចំពោះ មិត្តភាពយូរអង្វែង របស់ឥណ្ឌា និងរុស្ស៊ី៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version