សម្ដេចធិបតី សម្រេចផ្ដល់ក្របខ័ណ្ឌរដ្ឋជូនកូនប្រុស ព្រឹទ្ធាចារ្យចាប៉ីដងវែង គង់ ណៃ!

(ភ្នំពេញ)៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា នៅព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤។
បានសម្រេចផ្ដល់ក្របខ័ណ្ឌរដ្ឋជូនកូនប្រុសម្នាក់ ក្នុងចំណោម១០នាក់របស់ព្រឹទ្ធាចារ្យចាប៉ីដងវែង គង់ ណៃ។
កូនប្រុសម្នាក់ ក្នុងចំណោម១០នាក់បានប្រកាសសុំក្របខណ្ឌរដ្ឋពីថ្នាក់ដឹកនាំរដ្ឋាភិបាល។
ដើម្បីបានចូលខ្លួនបម្រើរដ្ឋបន្ដពីឪពុកដែលទើប តែបានចែកឋាន។

សម្ដេចធិបតី បានលើកឡើងថា ខ្ញុំបានឃើញសាររបស់ប្អូនប្រុស គង់ បុរាណ ដែលត្រូវជាកូនប្រុសបង្កើតរបស់លោកតា គង់ ណៃ ដែលប្អូនបានស្នើសុំចូលបម្រើក្នុងក្របខណ្ឌរដ្ឋ ដើម្បីបានដើរតាមគន្លងរបស់លោកឪពុក ហើយជាពិសេសប្អូនមានជំនាញចាប៉ី ដែលអាចបន្តវេនពីលោកឪពុករបស់ប្អូន។

សម្ដេចធិបតី បានឯកភាពតាមសំណើលោក គង់ បុរាណ ដោយសម្ដេចបានប្រគល់ភារកិច្ចជូនឯកឧត្តម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងលោកជំទាវ រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដើម្បីរៀបចំកិច្ចការងារនេះ៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version