Update៖ ការវាយប្រហាររបស់អ៊ីស្រាអែល នៅជិតសាលាហ្គាហ្សា បានសម្លាប់មនុស្ស២៩នាក់!

ការវាយប្រហារតាមអាកាស របស់អ៊ីស្រាអែល នៅជិតសាលារៀនមួយនៅភាគខាងត្បូង តំបន់ហ្គាហ្សាស្ទ្រីប។
បានសម្លាប់មនុស្សប្រហែល30 នាក់និងរបួសរាប់សិបនាក់ ដែលភាគច្រើនជាជនស៊ីវិល ដែលស្នាក់នៅកន្លែងនោះ ។
-នេះបើយោងតាមអាជ្ញាធរ នៅក្នុងតំបន់ ដែលគ្រប់គ្រងដោយក្រុមហាម៉ាស់។

យោងតាមក្រុមមន្ត្រីប៉ាឡេស្ទីនបានឱ្យដឹងថា មនុស្សយ៉ាងហោចណាស់ ២៩នាក់ ដែលភាគ​ច្រើន​ជាស្ត្រី និងកុមារត្រូវបានសម្លាប់ នៅក្នុងការវាយប្រហារនេះ ដែលបានកើតឡើង ។
ខណៈ​ពេល​ដែល​អ្នកទស្សនាបានប្រមូលផ្តុំគ្នាក្នុងបរិវេណសាលានៅតំបន់ អាបាសាន (Abassan) ភាគខាង​កើត​នៃ​ក្រុង ខាន់យូនីស (Khan Younis)ដើម្បីចូលរួមមើលការការប្រកួតកីឡានោះ។

ស្ត្រីវ័យ​ក្មេងម្នាក់ ដែលមើលឃើញហេតុការណ៍នោះបានប្រាប់សារព័ត៌មានរ៉យទ័រថា ពួក​យើង​កំពុង​មើល​ការប្រកួតបាល់ទាត់ ហើយស្រាប់តែមានការវាយប្រហារ។
មនុស្សម្នារងរបួស ស្លាប់ ហើយ​សាកសពខ្ចាត់ខ្ចាយសុទ្ធតែឈាម។

យោធាអ៊ីស្រាអែល បាននិយាយថា ខ្លួនកំពុង​ពិនិត្យ​មើល​របាយការណ៍​ដែល​ថា ជ​ន​ស៊ីវិល​ត្រូវ​បាន​រង​គ្រោះ ដោយបន្ថែមថា ឧបទ្ទវហេតុនេះកើតឡើងនៅពេលដែលខ្លួនបានវាយប្រហារដោយ គ្រាប់​បែកកំណត់គោលដៅជាក់លាក់ លើយុទ្ធជនហាម៉ាស ដែលបានចូល​រួម​ក្នុង​ការ​វាយ​ឆ្មក់​ថ្ងៃ​ទី០៧ ខែតុលាលើអ៊ីស្រាអែល។
យោធាមិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយ ថា​តើខ្លួនបានដឹងថាមានការប្រកួតបាល់ទាត់នៅពេលដែលមានការបញ្ជាឱ្យធ្វើការប្រហារនោះ ឬយ៉ាង​ណាទេ៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version