អង្គការណាតូចោទចិន ថាជាអ្នកផ្គត់ផ្គង់​សម្ភារៈយោធា ដល់ប្រទេសរុស្ស៊ី!

អង្គការណាតូ កាលពីថ្ងៃពុធ បានចោទប្រកាន់ទីក្រុងប៉េកាំងថា ជា អ្នកសម្រេចចិត្តនៃសង្រ្គាមរបស់រុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែន។
ដោយបានទាមទារឱ្យបញ្ឈប់ការដឹកជញ្ជូនគ្រឿងបន្លាស់អាវុធ និងបច្ចេកវិទ្យាផ្សេងៗ សម្រាប់កសាងឡើងវិញ នៃយោធារុស្ស៊ី។

អគ្គលេខាធិការអង្គការណាតូ លោក ជេនស៍ ស្តុលថិនប៊ឺក (Jens Stoltenberg) បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយក្នុងកិច្ចប្រជុំកំពូលនៅទីក្រុងវ៉ាស៊ីនតោនថា ប្រទេសចិន ផ្តល់ឧបករណ៍ប្រើប្រាស់ មីក្រូអេឡិចត្រូនិច ឧបករណ៍ជាច្រើនផ្សេងទៀត។
ដែលអាចឱ្យរុស្ស៊ីសាងសង់មីស៊ីល បង្កើតគ្រាប់បែក បង្កើតយន្តហោះ និងដើម្បីបង្កើតអាវុធដែលពួកគេកំពុងប្រើដើម្បីវាយប្រហារអ៊ុយក្រែន ហើយឥឡូវនេះសម្ព័ន្ធមិត្តណាតូទាំងអស់ទាមទារថា ចិនមិនអាចបន្តទង្វើបែបនេះទៀតបានទេ។

សេចក្តីថ្លែងការណ៍នេះ ត្រូវបានដាក់បញ្ចូលនៅក្នុងសេចក្តីប្រកាសដែលត្រូវបានអនុម័តដោយមេដឹកនាំទាំង ៣២ រូបនៃសម្ព័ន្ធយោធា ភ្លាមៗមុនពេលពួកគេធ្វើដំណើរទៅទទួលទានអាហារពេលល្ងាចនៅឯសេតវិមានកាលពីយប់ថ្ងៃពុធ។
នេះជាការលើកឡើងដ៏សំខាន់មួយរបស់អង្គការណាតូ ដែលរហូតមកដល់ឆ្នាំ២០១៩ មិនដែលនិយាយជាផ្លូវការថាប្រទេសចិន ជាការព្រួយបារម្ភនោះទេ ហើយតែងតែប្រើប្រាស់ភាសាដោយប្រុងប្រយ័ត្នបំផុតចំពោះបញ្ហាចិន។

ឥឡូវនេះ ជាលើកទីមួយហើយ ដែលសម្ព័ន្ធមិត្តបានចូលរួមក្នុងការរិះគន់របស់ទីក្រុងវ៉ាស៊ីនតោន ចំពោះការគាំទ្រផ្នែកយោធារបស់ចិន សម្រាប់រុស្ស៊ី៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version