រញ្ជួយដី បាក់អណ្តូងរ៉ែ នៅប្រទេសប៉ូឡូញ ស្លាប់ម្នាក់និងរបួស១៧នាក់!

ក្រុមមន្ត្រីរុករករ៉ែ បាននិយាយថា កម្មកររុករករ៉ែធ្យូងថ្ម ជាជនជាតិប៉ូឡូយម្នាក់បានស្លាប់និងរបួស17 នាក់ ខណៈដែលកម្មករ 27 នាក់ទៀត កំពុងជាប់គាំងនៅក្រោមដី..!។
បន្ទាប់ពីរណ្តៅរ៉ែរបស់ពួកគេ នៅភាគខាងត្បូងប្រទេសប៉ូឡូញ បានដាក់ដោយសារការរញ្ជួយដី។ 

ការរញ្ជួយដីនេះ បានកើតឡើងនៅវេលាម៉ោង ៦ព្រឹក (ម៉ោងសកល) នៅជម្រៅប្រហែល ១,២០០ម៉ែត្រនៅក្រោមដីនៅរណ្តៅរ៉ែឈ្មោះ Rydultowy។
មានអ្នករុករករ៉ែចំនួន ៦៨នាក់នៅក្នុងតំបន់នៅពេលនោះ ប៉ុន្តែមាន៤១នាក់ត្រូវបាន នាំយកមកលើផ្ទៃដីវិញដោយសុវត្ថិភាព និង ១៥នាក់ផ្សេងទៀតត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ។

ក្រុមអ្នកជួយសង្គ្រោះជាង១០ក្រុមកំពុងស្ថិតនៅនឹងកន្លែងកើតហេតុ ដើម្បីជួយអ្នករុករករ៉ែ ដែលនៅសេសសល់។

ទោះបីជាយ៉ាងណាក៏ដោយ ក្រុមជួយសង្គ្រោះនៅមិនទាន់អាចទាក់ទងជាមួយអ្នករុករករ៉ែពីរនាក់នៅឡើយទេ។

វីដេអូព័ត៌មានបានបង្ហាញឧទ្ធម្ភាគចក្រ និងរថសង្គ្រោះបន្ទាន់ជាច្រើននៅកន្លែងកើតហេតុ ដើម្បីជួយដឹកអ្នករុករករ៉ែដែលរងរបួស និងជួយសង្គ្រោះអ្នកដែលនៅជាប់គាំង។

គួរបញ្ជាក់ថា៖ ហេតុការណ៍នេះបានកើតឡើងនៅរណ្តៅរ៉ែ Rydultowy ដែលជារណ្តៅរ៉ែធ្យូងថ្មមួយក្នុងចំណោមរណ្តៅរ៉ែចំណាស់ជាងគេនៅប្រទេសប៉ូឡូញ។
ក្រុមហ៊ុន PGG ដែលជាម្ចាស់រណ្តៅរ៉ែនេះ កំពុងសហការយ៉ាងជិតស្និទ្ធជាមួយក្រុមអ្នកជួយសង្គ្រោះ ដើម្បីធានាថា អ្នករុករករ៉ែទាំងអស់ត្រូវបានជួយសង្គ្រោះដោយសុវត្ថិភាព៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version