គ្រោះរញ្ជួយដីកម្រិត៦.៤រ៉ិចទ័រ បានអង្រួនកោះ Vancouver ប្រទេសកាណាដា!

យោងតាមទីភ្នាក់ងារស្ទាបស្ទង់ភូមិសាស្ត្រសហរដ្ឋអាមេរិក (USGS) បានឱ្យដឹងថា៖ គ្រោះរញ្ជួយដីកម្រិត៦.៤រ៉ិចទ័រ បានវាយប្រហារកោះ Vancouver ក្នុងប្រទេសកាណាដា កាលពីថ្ងៃព្រហស្បតិ៍..!។

ការរញ្ជួយដីនេះ បានវាយប្រហារចម្ងាយ 209 គីឡូម៉ែត្រ (129 ម៉ាយ) ភាគនិរតីនៃទីក្រុង Tofino ដែលជាទីក្រុងឆ្នេរសមុទ្រក្នុងរដ្ឋ British Columbia ក្នុងជម្រៅ 10 គីឡូម៉ែត្រ។

យ៉ាងណាមិញ មិន​ទាន់​មាន​របាយ​ការណ៍​ភ្លាមៗ​អំពី​ការ​ស្លាប់​និង​ការ​ខូច​ខាត​ធំ​ដុំ​ត្រូវ​បាន​គេ​រាយការណ៍​ទេ។
ទោះជាយ៉ាងណា អាជ្ញាធរបាននិយាយថា មិនមានការគំរាមកំហែងនៃរលកយក្សស៊ូណាមិ ពីការរញ្ជួយនោះទេ៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version