Update៖ ករណីឡាយ និយាយអាសអាភាស ស្រែកឃ្លានផ្លែចេក ត្រូវតុលាការឃុំខ្លួន៥នាក់!

(កណ្តាល)៖ សាលាដំបូងខេត្តកណ្តាល បានសម្រេចឃុំខ្លួនជនត្រូវចោទ៥នាក់ ដាក់ពន្ធនាគារជាបណ្ដោះអាសន្ន។
ករណីបង្ហោះឡាយវីដេអូ ក្នុងបណ្តាញហ្វេសប៊ុក និងតីកតុក ក្នុងន័យញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍-ញុះញង់ឱ្យមានការរើសអើង និងសញ្ចារកម្ម។

សមត្ថកិច្ចបានបញ្ជាក់ថា ជនត្រូវចោទទាំង៥នាក់ បានប្រព្រឹត្តបទល្មើស កាលពីយប់ថ្ងៃទី២៧ ខែវិច្ឆិកាឆ្នាំ២០២៣ ។
នៅផ្ទះជួលមួយ ស្ថិតក្នុងភូមិស្វាយជ្រុំ សង្កាត់ស្វាយជ្រុំ ក្រុងអរិយក្សត្រ ខេត្តកណ្តាល។
ជនប្រុសស្រី៥នាក់នោះ
ទី១ៈ ឈ្មោះ ស៊ុន សាំងលី ហៅក្រៅម៉ាក់លីន អាយុ៣៤ឆ្នាំ។
២ៈ ឈ្មោះ ម៉ា ស្រីលាក់ អាយុ២៣ឆ្នាំ។
៣ៈ ឈ្មោះ ទូច ស្រីមី ហៅក្រៅអាមៀវ អាយុ២៩ឆ្នាំ។
៤ៈ ឈ្មោះ ចាន់ សុភ័ក្ត្រ ភេទប្រុស អាយុ២៨ឆ្នាំ។
និងទី៥ៈ ឈ្មោះ ដេត វ៉ាន់ធី ភេទប្រុស អាយុ២៩ឆ្នាំ។

ពេលចុះឃាត់ខ្លួន ក្នុងបទល្មើសជាក់ស្តែង សមត្ថកិច្ចចាប់បានវត្ថុតាង-ទូរស័ព្ទចំនួន៧គ្រឿង-ម៉ាកVIVOROM-ម៉ាកSAMSUNG-ម៉ាកOPPO Find X5-ម៉ាកIPhone11Pro Max-ម៉ាកOPPO A92-ម៉ាកHUAWEI NOVA3 និងម៉ាកIPhone12 Pro Max ។

មុនឃាត់ខ្លួនពួកគេបាន ឡាយលក់ផលិតផលរបស់ខ្លួន ដោយប្រើពាក្យអាសអាភាស ចំអេសចំអាសអាក្រក់ស្តាប់បំផុត។
ពួកនេះបានពាក្យសម្តីមិនសមរម្យធ្វើឱ្យប៉ះពាល់ដល់កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់ស្ត្រីខ្មែរទូទៅ។

សមត្ថកិច្ចបានបញ្ជាក់ថា អំពើខាងលើជាបទល្មើសញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍-ញុះញង់ឱ្យមានការរើសអើង និងសញ្ចារកម្មតាមបញត្តិមាត្រា២៨៤,មាត្រា៤៩៥ និងមាត្រា ៤៩៦នៃក្រមព្រហ្មទណ្ឌ។

បន្ទាប់មកកម្លាំងជំនាញបានកសាងសំណុំរឿង បញ្ជូនទៅតុលាការខេត្ត ហើយតុលាការ សម្រេចឃុំខ្លួនជនត្រូវចោទទាំង៥នាក់ ដាក់ពន្ធនាគារបណ្តោះអាសន្ន រង់ចាំបើកសវនាការនៅពេលក្រោយ៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version