បាត់ឧទ្ធម្ភាគចក្រ១គ្រឿង នៅក្នុងភូមិសាស្ត្រជួរភ្នំក្រវាញ ខណៈពេលកំពុងហ្វឹកហាត់!

(ភ្នំពេញ)៖ ក្រសួងការពារជាតិ នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៤ បានជូនដំណឹង ដល់សាធារណជនឱ្យបានជ្រាបថា ឧទ្ធម្ភាគចក្រ១គ្រឿង បានបាត់បង់ការទាក់ទង ជាមួយទីបញ្ជាការទ័ពអាកាស នៅក្នុងភូមិសាស្ត្រជួរភ្នំក្រវាញ ស្ថិតក្នុងខេត្តពោធិ៍សាត់ និងខេត្តកោះកុង ក្នុងពេលកំពុងហាត់ហ្វឹកហ្វឺន កាលពីថ្ងៃម្សិលមិញនេះ….!។

-បាត់បង់ការទាក់ទងនេះ បានកើតឡើងដោយសារ អាកាសធាតុមិនអំណោយផល។
ហើយបណ្តាកងឯកភាព ពាក់ព័ន្ធកំពុងធ្វើការរុករក ចាប់តាំងពីព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៤។
ប៉ុន្តែរហូតមកទល់និងពេលនេះ ពុំទាន់ប្រទះ ឬរកឃើញឧទ្ធម្ភាគចក្រនោះឡើយ ដោយក្រុមការងារ និងបន្ត រុករកយ៉ាងយកចិត្តទុកដាក់បំផុត..!៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version