Update៖ ចំនួនអ្នកស្លាប់នៅតំបន់ហ្គាហ្សា បានកើនដល់ ៣៨.៤៤៣នាក់ហើយ!

ក្រសួងសុខាភិបាលដែលត្រូវឡោមព័ទ្ធ បាននិយាយនៅថ្ងៃសៅរ៍នេះថា ការវាយបកសងសឹក របស់អ៊ីស្រាអែល មកលើនៅតំបន់ហ្គាហ្សាស្ទ្រីប ចាប់តាំងពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ រហូតពេលនេះ។
បានសម្លាប់ប្រជាជនប៉ាឡេស្ទីន សរុប៣៨.៤៤៣នាក់ និងរបួស៨៨.៤៨១នាក់ ដោយជនរងគ្រោះ ភាគច្រើនជាស្ដ្រីនិងកុមារ។

ក្រសួងនិយាយថា កងកម្លាំងអ៊ីស្រាអែល បានសម្លាប់មនុស្ស៦១ នាក់ និងរបួស១២៩នាក់ក្នុងរយៈពេល២៤ម៉ោង ចុងក្រោយនេះ។

ក្រសួងបានបន្ថែមថា មនុស្សជាច្រើននៅតែជាប់នៅក្រោមគំនរបាក់បែក និងនៅលើដងផ្លូវ ខណៈដែលអ្នកជួយសង្គ្រោះមិនអាចទៅដល់ពួកគេ។

អ៊ីស្រាអែល បានបំពានលើសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ។
ដែលទាមទារឱ្យមានបទឈប់បាញ់ជាបន្ទាន់ បានប្រឈមមុខនឹងការថ្កោលទោសជាអន្តរជាតិ ចំពេលមានការបន្តវាយលុកយ៉ាងឃោរឃៅរបស់ខ្លួន លើតំបន់ហ្គាហ្សា ចាប់តាំងពីការវាយប្រហារ កាលពីថ្ងៃទី 7 ខែតុលា ដោយក្រុមហាម៉ាស់៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version