Update៖ ពលរដ្ឋនៅអាមេរិក មានការភ្ញាក់ផ្អើល ចំពោះការបាញ់ប្រហារ លើលោក ត្រាំ!

នៅលើមហាវិថី Hollywood ភ្ញៀវទេសចរ និងក្រុមអ្នកស្រុក មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលដែលលោក Donald Trump រងការបាញ់ប្រហារ អំឡុងការប្រមូលផ្តុំគ្នានៅទីក្រុង Butler រដ្ឋ Pennsylvania សហរដ្ឋអាមេរិក កាលពីថ្ងៃសៅរ៍។

លោក David Bost វ័យ៣០ឆ្នាំ មកពីប្រទេសអាល្លឺម៉ង់ និយាយថា ខ្ញុំគិតដូច្នេះថា តើគាត់នៅរស់ឬ? អ្នកដឹង ពីព្រោះថា គាត់រងការបាញ់ប្រហារ ។

ចំណែកឯ លោក Mack Reliford វ័យ ៥២ឆ្នាំ មកពីទីក្រុង Moreno Valley រដ្ឋ California និយាយថា គាត់ពិតមានការភ្ញាក់ផ្អើលខ្លាំងណាស់ និងរន្ធត់ជាខ្លាំង គាត់មិនចូលចិត្តរឿងបែបហ្នឹងទេ។

លោកបន្តថា គាត់មិនមែនជាអ្នកគាំទ្រលោក Trumpខ្លាំងនោះទេ។
ប៉ុន្តែគាត់នៅតែមិនចូលចិត្តការពិតថា អតីតប្រធានាធិបតីរបស់ពួកយើង រងការបាញ់ប្រហារបែបនេះ ។

ដោយឡែក អ្នកគាំទ្រម្នាក់ទៀតរបស់លោក Trumpគឺលោក Tavarra Jones វ័យ ៤៩ឆ្នាំ មកពីទីក្រុង Los Angeles និយាយដែរថា គាត់មិនអាចជឿទាល់តែសោះ ករណីបែបនេះ កើតឡើងកើតទៅកើតនៅអាមេរិក ។ វាគឺជារឿងដែលគួរឲ្យអស់សំណើចខ្លាំងណាស់៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version