Update៖ ខ្មាន់កាំភ្លើងដែលប៉ងធ្វើឃាតលោក ត្រាំ ត្រូវក្រុមអ្នកបាញ់កាំភ្លើងស៊ីប បាញ់សម្លាប់ភ្លាមៗ!

សារព័ត៌មានអាមេរិក New York Post បានឱ្យដឹងថា ខ្មាន់កាំភ្លើងដែលធ្វើសកម្មភាពប៉ុនប៉ងធ្វើឃាត អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃសៅរ៍នេះ។
ត្រូវបានបង្ហាញអត្តសញ្ញាណថា មានឈ្មោះ Thomas Matthew Crooks អាយុ២០ឆ្នាំ។
-នេះបើតាមការចេញផ្សាយ សារព័ត៌មាន RT នាថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤។

ខ្មាន់កាំភ្លើងរូបនេះ បានធ្វើសកម្មភាពបាញ់ប្រហារ ចេញពីលើដំបូលរោងចក្រមួយ មានចម្ងាយត្រឹមជាង១០០ម៉ែត្រប៉ុណ្ណោះ ពីវេទិកាដែលលោក ត្រាំ ឈរថ្លែងសារ។
ខ្មាន់កាំភ្លើងមិនស្ថិតក្នុងចំណោម អ្នកចូលរួមកម្មវិធីជួបជុំក្រុមអ្នកគាំទ្ររបស់លោក ត្រាំ ដែលប្រព្រឹត្តទៅនៅឯទីក្រុង Butler នៃរដ្ឋ Pennsylvania ឡើយ ។

-យ៉ាងណាក្ដីខ្មាន់កាំភ្លើង ត្រូវបាន ក្រុមអ្នកបាញ់កាំភ្លើងស៊ីប នៃកងអង្គរក្សសម្ងាត់ Secret Service ដែលរក្សាសុវត្ថិភាពសម្រាប់កម្មវិធីរបស់លោក ត្រាំ បាញ់សម្លាប់ភ្លាមៗតែម្ដង។
កាំភ្លើងវែងមួយដើមប្រភេទ AR-style ត្រូវបានរកឃើញ នៅកន្លែងធ្វើសកម្មភាពរបស់ខ្មាន់កាំភ្លើង។
ដោយឡែក មូលហេតុថា តើ ហេតុអ្វីបានជាបណ្តាលខ្មាន់កាំភ្លើង បាញ់ប្រហារប៉ងធ្វើឃាត​លើ លោក ត្រាំ យ៉ាងដូច្នោះ គឺមិនទាន់ត្រូវបានដឹងច្បាស់ នៅឡើយទេ។

ជនរូបនោះ មានទីលំនៅក្នុងភូមិមួយ ស្ថិតនៅចម្ងាយជាង៦០គីឡូម៉ែត្រ ពីកន្លែងប្រារព្ធកម្មវិធីជួបជុំក្រុមអ្នកគាំទ្ររបស់លោក ត្រាំ។

គួរបញ្ជាក់ថា៖ ជាលទ្ធផលនៃការបាញ់ប្រហារ លោក ដូណាល់ ត្រាំ បានរងរបួសចំស្លឹកត្រចៀកខាងស្តាំ។
ហើយរូបលោក ត្រូវបានក្រុម Secret Service ក្រៀកចុះពីលើវេទិកាភ្លាមៗ៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version