អ្នកកាសែតចំនួន៤នាក់ ដែលរងការឃាត់ខ្លួននៅខេត្តពោធិ៍សាត់ ត្រូវបានដោះលែងវិញហើយ!

(ពោធិ៍សាត់)៖ សមត្ថកិច្ចខេត្តពោធិ៍សាត់ នៅថ្ងៃទី១៤.០៧.២០២៤ បានដោះលែងអ្នកកាសែតចំនួន៤រូបឱ្យមានសេរីភាពវិញ.!។
បន្ទាប់ពីពួកគាត់ ធ្វើលិខិតសុំទោសទទួលស្គាល់កំហុសឆ្គងក្នុងវិជ្ជាជីវៈដោយចុះយកព័ត៌មានចូលដល់តំបន់ហាមឃាត់ CMAC ក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ និងរងការឃាត់ខ្លួនអស់ រយៈពេល៣ថ្ងៃ។

អ្នកសារព័ត៌មានទាំង៤នាក់ ដែលត្រូវឃាត់ខ្លួន និងដោះលែងវិញ៖
ទី១៖ លោក ប៊ន សំណាង អ្នកយកព័ត៌មាន អង្គភាពសារព័ត៌មាន ពេញចិត្តមេឌា។
២៖ លោក ប៊ន ប៊ុណ្ណា អ្នកយកព័ត៌មាន អង្គភាពសារព័ត៌មាន Phally News។
៣៖ លោក ជ្រឹង ពៅ អ្នកយកព័ត៌មាន អង្គភាពសារព័ត៌មាន VOK។
៤៖ លោក រី ហ៊ាន អ្នកយកព័ត៌មាន អង្គភាពសារព័ត៌មាន នាគមាស។

-អ្នកសារព័ត៌មានទាំង៤នាក់ខាងលើត្រូវបានសមត្ថកិច្ចនគរបាលខេត្តពោធិ៍សាត់ ឃាត់ខ្លួននៅថ្ងៃទី១១.០៧.២០២៤។
ខណៈពួកគាត់ ចុះយកព័ត៌មាន ចូលដល់តំបន់ហាមឃាត់ CMAC ក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version