ងោកមួយភាំង បើករថយន្តបុកថ្មចែកផ្លូវបាក់អស់២កង់ ខណៈរថយន្តជាប់គាំងទៅមុខលែងរួច!

(ភ្នំពេញ)៖ បុរសម្នាក់សង្ស័យងុយដេកងោកមួយភាំង បើករថយន្តទៅបុកក្បាលថ្មចែកផ្លូវ បណ្តាលអោយរថយន្តដាច់កាឡេកង់អូសជាច្រើនម៉ែត្រ ទៅមុខលែងរួច!។

ហេតុការណ៍នេះ បានកើតឡើង នៅមុខវិទ្យាល័យជាសុីម សាមគ្គីបណ្តោយផ្លូវ លេខ២៧១ ក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ៏យ រាជធានីភ្នំពេញ កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤ ។

ពលរដ្ឋនៅជិតទីនោះ បានឱ្យដឹងថាមុនកើតហេុមាន បុរសម្នាក់បានបើកបររថយន្តម៉ាកតូយូតាព្រូស ពណ៌ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ 2BO-2510 ក្នុងទិសដៅពីលិចទៅកើត ក្នុងល្បឿនលឿន ។
លុះមកដល់ចំណុចខាងលើ សង្ស័យតៃកុងងងុយដេកឬ ងោកមួយភាំងទើប រថយន្តរេចង្កូតទៅបុកក្បាលថ្មចែកទ្រូងផ្លូវពេញទំហឹង បណ្តាលអោយបាក់ច្រើនកង់កង់ និងខ្ទាតចេញពីជួរចំនួន០១កង់ ។

ចំណែករថយន្តបានដាច់កាឡេកង់ខាងឆ្វេងអូសជាច្រើនម៉ែត្រ ទើបរថយន្តអស់ល្បឿន ទៅមុខលែងរួច។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានមកដល់ទីតាំងខាងលើនិងបានបន្តទាក់ទង ទៅសមត្ថកិច្ចជំនាញចរាចរណ៍ ដើម្បីមកវាស់វែងស្ទូចយករថយន្ត បង្កទៅរក្សាទុករង់ចាំដោះស្រាយពេលក្រោយ៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version