Update៖ លោក បៃដិន អំពាវនាវឱ្យប្រជាជនអាមេរិក បន្ថយកម្ដៅ ក្រោយមានការប៉ុនប៉ងធ្វើឃាតលោក ត្រាំ!

លោកប្រធានាធិបតីអាមេរិក លោក Biden កាលពីថ្ងៃអាទិត្យ បានអំពាវនាវឱ្យប្រជាជនអាមេរិក បន្ធូរបន្ថយកម្ដៅ។
បន្ទាប់ពីអតីតប្រធានាធិបតី Donald Trump បានរួចរស់ជីវិតពីការប៉ុនប៉ងធ្វើឃាត នៅឯការជួបជុំមួយក្នុងរដ្ឋ ផេនស៊ីលវេនៀ (Pennsylvania) ។

លោក Biden បាននិយាយក្នុងអំឡុងពេលថ្លែងសុន្ទរកថារយៈពេល៦នាទី ទៅកាន់ប្រទេសនេះកាលពីល្ងាចថ្ងៃអាទិត្យថា អតីតប្រធានាធិបតីម្នាក់ត្រូវបានបាញ់ឲ្យរងរបួស ។
បុរសជនជាតិអាមេរិកម្នាក់ ត្រូវបានសម្លាប់ ស្របពេលអនុវត្តសេរីភាពរបស់គេ ដើម្បីគាំទ្របេក្ខជននៃការជ្រើសរើសរបស់គេ  យើងមិនត្រូវដើរតាមផ្លូវនេះ នៅអាមេរិកទេ។

លោក Trump ត្រូវបានគេបាញ់ចំត្រចៀក នៅពេលបុគ្គលិកសេវាសម្ងាត់ជួយលោក ដោយនាំគ្នាគ្របលើរូបលោក លោកបានងើបមុខឡើងម្តងទៀតទាំងមុខប្រឡាក់ឈាម ។

លោក Biden បានបន្តចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសាររបស់អតីតប្រធានអគ្គិភ័យ លោក ខូរ៉េ ខុមភើរ៉េតូរ៉េ(Corey Comperatore) អាយុ ៥០ឆ្នាំ ជាជនរងគ្រោះនៃការបាញ់ប្រហារដែលបានស្លាប់ដើម្បីការពារគ្រួសាររបស់លោកពីគ្រាប់កាំភ្លើង។
យ៉ាងហោចណាស់ ក៏មានអ្នកចូលរួមពីរនាក់ផ្សេងទៀត បានរងរបួសធ្ងន់ផងដែរនៅក្នុងការបាញ់ប្រហារមួយនេះ៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version