ពលរដ្ឋ ប្ដឹងរដ្ឋបាលខេត្តកណ្ដាលទៅក្រសួងមហាផ្ទៃ ដោយថា ផ្អឹបបណ្ដឹងពួកគាត់ទុកចោល៤ឆ្នាំហើយមិនដោះស្រាយ និងយកដីគាត់ ទៅចេញ(ប្លង់រឹង)ឱ្យអ្នកផ្សេង!

(កណ្ដាល)៖ ប្រជាពលរដ្ឋ បានសម្ដែងការខកចិត្ត និងឈឺចាប់ជាខ្លាំង ដោយលើកឡើងថា ពួកខ្លួនបានប្រមូលទិញដីពីកសិករ នៅឆ្នាំ២០១០ និងបានគ្រប់គ្រងអាស្រ័យផលរហូតមក..!។

-លុះដល់កំឡុង ឆ្នាំ២០១៩. ២០២០ និង២០២១ ស្រាប់តែអាជ្ញាធរពាក់ព័ន្ធ និងរដ្ឋបាលខេត្តកណ្ដាល ជាពិសេសមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់ និងសុរិយោដី ខេត្តកណ្ដាល!។
បែរជាយកដីរបស់ពួកគាត់ ទៅចេញប័ណ្ណកម្មសិទ្ធ(ប្លង់រឹង)ឱ្យបុគ្គលផ្សេងជាបន្តបន្ទាប់ទៅវិញ ។

ទន្ទឹមនិងនោះ រាល់បណ្ដឹងតវ៉ា របស់ពួកខ្លួនក៏ត្រូវគេផ្អឹបទុកចោលទៀតផង.!។
-ជាហេតុនាំឱ្យពួកគាត់ ត្រូវខាតបង់ផលប្រយោជន៍យ៉ាងធ្ងន់ធ្ងរ ដែលមិនអាចទទួលយកបាន…!។

-ម្ល៉ោះហើយទើបពួកគាត់ សម្រេចប្ដឹងសុំកិច្ចអន្តរាគមន៍ ចូលទៅឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដើម្បីឱ្យមានវិធានការ មកលើរដ្ឋបាលខេត្តកណ្ដាល នឹងចាត់វិធានការ ដោះស្រាយបណ្ដឹងពួកខ្លួន ដោយក្ដីអនុគ្រោះ.!។

-ករណីនេះពុំមានការបកស្រាយពីលោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃនោះទេ…..!! ។

-សូមជម្រាបថា ដីទំនាស់ខាងលើមានទំហំ៦០ហិកតា ត្រង់ចំណុច”បឹងរាម”ស្ថិតភូមិព្រែកក្របៅទី១ និងភូមិព្រែកក្របៅទី២ សង្កាត់ព្រែកអំពិល ក្រុងអរិយក្សត្រ ខេត្តកណ្តាល។

-ទាក់ទិនបញ្ហានេះ ពលរដ្ឋឈ្មោះ មួន ទន់ នៅភូមិពុកឫស្សីកណ្តាល ឃុំពុកឫស្សី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល និងឈ្មោះ ប៉ិច ក្រើន នៅភូមិព្រែកក្របៅទី២ សង្កាត់ព្រែកអំពិល ក្រុងអរិយក្សត្រ ខេត្តកណ្តាល។
ដែលអះអាងថា ខ្លួនជាម្ចាស់ដី រងគ្រោះខាងលើ បានប្ដឹងសុំកិច្ចអន្តរាគមន៍ ទៅឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ កាលពីថ្ងៃទី០២.០៧.២០២៤។

-ដោយបញ្ជាក់ថា ចាប់ពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២១ រដ្ឋបាលខេត្តកណ្តាល និងមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់ និងសុរិយោដី ខេត្តកណ្ដាល បានយកដីរបស់ពួកគាត់ទាំង២នាក់ សរុបទំហំ ៦០ហិកតា ត្រង់ចំណុចខាងលើ មកកាត់ឆ្វៀល ចេញប័ណ្ណកម្មសិទ្ធ(ប្លង់រឹង)ឱ្យទៅអ្នកផ្សេងទាំងបំពានតែម្ដងធ្វើឱ្យពួកខ្លួន រងការខាតបង់យ៉ាងធ្ងន់ធ្ងរ..!។

-លោក មួន ទន់ និងលោក ប៉ិច ក្រើន បន្តថា ដីមួយកន្លែងនេះ គឺពួកខ្លួនបានប្រមូលទិញ ពីពលរដ្ឋអ្នកអាស្រ័យផលជាង១០គ្រួសារ កាលពីកំឡុងឆ្នាំ២០១០។
ពោលគឺ ក្រោយពេលទិញរួច ពួកគាត់បានកាន់កាប់ និងអាស្រ័យផលបន្តរហូត!។

លុះដល់អំឡុងឆ្នាំ២០១៩ ស្រាប់តែក្រុមហ៊ុនឯកជនមួយ ចេញមកអះអាងថា ដីត្រង់ចំណុចខាងលើ ជាដីរបស់ក្រុមហ៊ុន.ហើយក្រុមហ៊ុន ក៏បានដាក់គ្រឿងចក្រ ឈូសឆាយលើកទំនប់ព័ទ្ធ ក្ដោបយកដីរបស់ពួកគាត់ ទាំងបំពានតែម្ដង..!។

មិនត្រឹមតែប៉ុណ្ណោះ តំណាងក្រុមហ៊ុន ថែមទាំងសំឡុតនិងគំរាម ចាប់ពួកខ្លួន ដាក់គុកទៀតផង ដោយចោទថា អ្នកទាំង២ រំលោភយកដីក្រុមហ៊ុន…?។

-ជាមួយគ្នានោះ ភាគីក្រុមហ៊ុន បានស្នើទៅអាជ្ញាធរនិងមន្ត្រីជំនាញ ដើម្បីធ្វើ(ប្លង់រឹង)គ្របលើដីពួកគាត់ថែមទៀត!។

-បើតាមលោក មួន ទន់ លោក ប៉ិច ក្រើន ខណៈពេលនោះ ពួកខ្លួនបានប្ដឹងជំទាស់និងទប់ស្កាត់ ប៉ុន្តែរាល់បណ្ដឹងរបស់គាត់ ហាក់គ្មានប្រសិទ្ធភាពទាល់តែសោះ..!

ជាក់ស្ដែង នៅខែសីហា ឆ្នាំ២០២០ រូបលោកបានប្ដឹងទប់ស្កាត់ ចូលរដ្ឋបាលខេត្តកណ្ដាល។
ក្នុងនោះរដ្ឋបាលខេត្តកណ្ដាល មិនត្រឹមតែគ្មានដំណោះស្រាយប៉ុណ្ណោះទេ..!។
ដោយថែមទាំង យកដីពួកគាត់ ដែលកំពុងមានទំនាស់ត្រង់ចំណុចខាងលើ ទៅកាត់ឆ្វៀលនិងចេញប័ណ្ណកម្មសិទ្ធ(ប្លង់រឹង)ឱ្យតំណាងក្រុមហ៊ុនប្រមាណជិត១០ឈ្មោះស្មើនឹងជិត១០ប័ណ្ណ.សរុប៦០ហិកតា!។

-ជុំវិញបណ្ដឹងចូល ក្រសួងមហាផ្ទៃនេះដែរ«ដើមរាំង»បានព្យាយាមសុំការបំភ្លឺពីលោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ តាមប្រព័ន្ធតេឡេក្រាម តាំងពីថ្ងៃទី១៤.ដល់ទី១៥ ខែកក្កដា
ឆ្នាំ២០២៤ ប៉ុន្តែលោកចូលមើលហើយ(មិនបកស្រាយ)។ជាមួយគ្នានោះនៅថ្ងៃទី១៦.០៧.២០២៤«ដើមរាំង» ក៏បានសុំការបំភ្លឺពីលោក សុក កាន់ណារិទ្ធ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដីខេត្តកណ្ដាល ដោយលោកនិយាយយ៉ាងខ្លីថា ពាក់ព័ន្ធដី”បឹងរាម”ខាងលើ គឺគេមានរបាយណ៍អស់ហើយ….!។

-រីឯលោក ស៊ី ជីវុត្ថា នាយករដ្ឋបាលខេត្តកណ្ដាល និងជាអ្នកនាំពាក្យ បានថ្លែងថា ករណីដែលពលរដ្ឋប្ដឹងកាលពីឆ្នាំមុននោះ គឺរូបលោកពុំចាំទេ…!។

-កាលពីកន្លងទៅថ្មីៗនេះ ទាំងលោក ចាន់ តារា អភិបាលក្រុងអរិយក្សត្រ រួមនិងលោក កែវ ច័ន្ទរ៉ា ចៅសង្កាត់ព្រែកអំពិល បានថ្លែងស្រដៀងគ្នាថា ពួកលោក ពុំទាន់ទទួលបានបណ្ដឹងពីភាគីណាមួយឡើយ!។
ហើយករណីខាងលើ គឺកើតមានតាំងពីពុំទាន់ បង្កើតក្រុងអរិយក្សត្រម្ល៉េះ!។

-ជុំវិញរឿងរ៉ាវខាងលើ ពលរដ្ឋជាង១០គ្រួសារ នៅសង្កាត់ព្រែកអំពិល បានចេញមុខអះអាងថា ដីត្រង់ចំណុច”បឹងរាម”ស្ថិតនៅភូមិព្រែកក្របៅទី១ និងភូមិព្រែកក្របៅទី២ សង្កាត់ព្រែកអំពិល ក្រុងអរិយក្សត្រ។
គឺពួកខ្លួន បានកាន់កាប់និងអាស្រ័យផល តាំងពីឆ្នាំ១៩៨៥មកម្ល៉េះ និងបានលក់ឱ្យឈ្មោះ មួន ទន់ និងឈ្មោះ ប៉ិច ក្រើន នៅឆ្នាំ២០១០ ប្រាកដមែន…!។

-ទោះជាយ៉ាងណាក៏ដោយ លោក មួន ទន់ និងលោក ប៉ិច ក្រើន សូមស្នើយ៉ាងទទូចដល់ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជាពិសេសសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា មេត្តាជួយអន្តរាគមន៍ ចាត់វិធានការផ្លូវច្បាប់ ទៅលើមន្ត្រីនៃរដ្ឋបាលខេត្តកណ្ដាល ។

ដោយពួកគាត់អះអាងថា បានផ្អឹបបណ្ដឹងគាត់ទុកចោល រយៈពេល៤ឆ្នាំហើយ មិនដោះស្រាយ នឹងសុំឱ្យបើកការស៊ើបអង្កេតស្រាវជ្រាវ ពីភាពមិនប្រក្រតី នៃការកសាងប័ណ្ណកម្មសិទ្ធ(ប្លង់រឹង)នឹងសុំនិរាករណ៍ចោល ចំពោះវិញ្ញាបនបត្រសម្គាល់អចលនវត្ថុ(ប្លង់រឹង)ដែលចេញគ្របលើដីពួកគាត់ដោយក្ដីអនុគ្រោះ៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version