Update៖ ករណីស្លាប់មនុស្ស ៦នាក់នៅក្រុងបាងកក សង្ស័យមកពីការបំពុលចំណីអាហារ!

ប៉ូលិសថៃ កំពុងស៊ើបអង្កេតការស្លាប់របស់ជនបរទេសចំនួន ៦នាក់ដែលសាកសព ត្រូវបានប្រទះឃើញនៅក្នុងបន្ទប់សណ្ឋាគារ លំដាប់ផ្កាយ៥ ក្នុងទីក្រុងបាងកក កាលពីថ្ងៃអង្គារ (១៦ កក្កដា) ។
ដោយអាជ្ញាធរសង្ស័យថា ពួកគេត្រូវបានបំពុល ។
ខណៈនគរបាល ក៏កំពុងស្វែងរកមនុស្សទី៧ ដែលជាប់ពាក់ព័ន្ធនិងហេតុការណ៍នេះផងដែរ…!។

មន្ត្រីនគរបាលឈ្មោះ ធីទី សែងសាវ៉ាង (Thiti Saengsawang) បានប្រាប់អ្នកយកព័ត៌មានថា ជនរងគ្រោះទាំង៦នាក់ ។
ដែលមានដើមកំណើតជាជនជាតិវៀតណាម ហើយមានពីរនាក់កាន់លិខិតឆ្លងដែនអាមេរិកនោះ បានចូលស្នាក់នៅសណ្ឋាគារ ហ្គ្រែន ហ៊ីយ៉ាត់ អេរ៉ាវ៉ាន់ (Grand Hyatt Erawan) នៅទីក្រុងបាងកក នៅចន្លោះពេលផ្សេងគ្នា បន្ទាប់ពីទៅដល់នៅថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ។
លោកបន្តថា អ្នកទាំង៦ ដែលមានបុរសបីនាក់និងស្ត្រីបីនាក់នោះ បានចូលស្នាក់នៅបន្ទប់ផ្សេងគ្នា។

ប៉ុន្តែសាកសពរបស់ពួកគេត្រូវបានប្រទះឃើញក្នុងបន្ទប់តែមួយ ដែលមិនមានសញ្ញានៃការតស៊ូប្រតាយប្រតប់ឡើយ។
លោក ធីទី បាននិយាយថា៖ នេះមិនមែនជាការបំពុលខ្លួនឯងទេ ប៉ុន្តែមានអ្នកណាម្នាក់ធ្វើឱ្យស្លាប់ ហើយនគរបាលកំពុងតាមដានគ្រប់ជំហានចាប់តាំងពីពួកគេចុះពីយន្តហោះមក។

លោកបន្ថែមថា ការពិនិត្យបឋមមិនរកឃើញភ័ស្តុតាង នៃការរងរបួសទាក់ទងនឹងការវាយតប់ ឬចោរកម្មនោះទេ ។

ប៉ុន្តែបានបង្ហាញថា អ្នកទាំង ៦នាក់នោះបានទទួលទានសារធាតុពុលម្យ៉ាង។
រដ្ឋាភិបាលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា នាយករដ្ឋមន្ត្រីថៃ លោក សេដ្ឋា ថាវីស៊ីន (Srettha Thavisin) ។
ដែលបានចុះទៅពិនិត្យសណ្ឋាគារនោះកាលពីល្ងាចថ្ងៃអង្គារជាមួយមន្ត្រីនគរបាលជាន់ខ្ពស់ បានបញ្ជាឱ្យមានការស៊ើបអង្កេតយ៉ាងឆាប់រហ័សលើករណីនេះ៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version