សម្តេចធិបតី អ្នកកាសែតដែលយកវិជ្ជាជីវៈទៅគំរាមទារលុយគេ នឹងត្រូវដកអាជ្ញាបណ្ណ!

(សៀមរាប)៖ ថ្លែងក្នុងពិធីបញ្ចុះបឋមសិលាសាងសង់សារៈមន្ទីរ សម្តេចព្រះព្រហ្មរតនមុនី ពិន សែម នៅខេត្តសៀមរាប នាព្រឹកថ្ងៃព្រហស្បតិ៍ទី១៨ ខែកក្កដា ឆ្នាំ២០២៤។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា អ្នកកាសែតដែលល្អ តែងផ្តល់ព័ត៌មានពិតជូនដល់ប្រជាពលរដ្ឋនិងរាជរដ្ឋាភិបាល ។
ប៉ុន្តែអ្នកកាសែតដែល គ្មានវិជ្ជាជីវៈ តែងតែទៅគំរាមទារលុយគេ ប្រាសចាកពីក្រមសីលធម៌វិជ្ជាជីវៈអ្នកសារព័ត៌មាន។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានណែនាំដល់រដ្ឋមន្រ្តីក្រសួងព័ត៌មាន ចាត់វិធានការតឹងរ៉ឹងចំពោះអ្នកកាសែតទាំងឡាយណា ដែលធ្វើការខុសក្រមសីលធម៌វិជ្ជាជីវៈជាអ្នកសារព័ត៌មាន ។
ដោយត្រូវដកអាជ្ញាបណ្ណចេញ ហើយសម្រាប់ករណីធ្ងន់ធ្ងរ អាចឈានដល់ការមិនអនុញ្ញាតឱ្យប្រកបមុខរបរនេះជារៀងរហូតទៀតផង៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version