រដ្ឋាភិបាលកេនយ៉ា ចោទមូលនិធិ Ford ថាផ្ដល់ជំនួយយ៉ាងច្រើនដល់ក្រុមបាតុករ!

រដ្ឋាភិបាលប្រទេសកេនយ៉ា បានជូនដំណឹងដល់មូលនិធិ Ford ដែលមានមូលដ្ឋាន នៅសហរដ្ឋអាមេរិក!។
បន្ទាប់ពីមានការតវ៉ាប្រឆាំងរដ្ឋាភិបាលកេនយ៉ា និងស្លាប់មនុស្សកាលពីពេលថ្មីៗ កន្លងទៅនេះ…!។

នៅក្នុងលិខិតមួយ ដែលផ្ញើទៅកាន់ប្រធានមូលនិធិ Ford លោក Darren Walker បានថ្លែងថាកេនយ៉ា មានការព្រួយបារម្ភ អំពីមូលនិធិដ៏ច្រើនសន្ធឹកសន្ធាប់! ។
ដែលត្រូវបានបញ្ចេញដល់តួអង្គមិនមែនរដ្ឋនានា ដែលពាក់ព័ន្ធនឹងការតវ៉ាប្រឆាំង នឹងច្បាប់ហិរញ្ញវត្ថុឆ្នាំ 2024 ។

លិខិតពីលេខាធិការសំខាន់ សម្រាប់កិច្ចការបរទេស Korir Sing’Oei បានរៀបរាប់អំពីរបៀប ដែលមូលនិធិ Ford បានផ្តល់ប្រាក់ប្រមាណ 5.78 លានដុល្លារដល់អ្នកផ្តល់ជំនួយផ្សេងៗ រួមទាំង Africa Uncensored Limited, Women’s Link Worldwide និងគណៈកម្មាធិការសិទ្ធិមនុស្ស កេនយ៉ា នៅចន្លោះខែមេសា ឆ្នាំ 2023 ដល់ខែឧសភា ឆ្នាំ 2024 ។

រដ្ឋាភិបាលបាននិយាយថា មានការព្រួយបារម្ភយ៉ាងខ្លាំង ដោយការផ្តល់មូលនិធិចំនួន1.49 លានដុល្លារក្នុងរយៈពេលមួយ ខែចុងក្រោយនេះ នៅក្នុងប្រទេសកេនយ៉ា ឈានដល់កម្រិតកំពូល។

លោកប្រធានាធិបតី William Ruto បានចោទប្រកាន់ថា មូលនិធិទាំងនេះគឺប្រើប្រាស់ដើម្បីលើកស្ទួយដល់ការតវ៉ា…!។
ដែលត្រូវបានកំណត់លក្ខណៈ ដោយអំពើហិង្សា និងការប៉ុនប៉ងធ្វើឱ្យមានអស្ថិរភាព ដល់រដ្ឋាភិបាលជាប់ឆ្នោតតាមបែបប្រជាធិបតេយ្យ។
ថ្លែងកាលពីថ្ងៃអាទិត្យ នៅប្រទេសស្វាហ៊ីលី មេដឹកនាំកេនយ៉ា លោក Ruto បាននិយាយថា ខ្ញុំចង់សួរប្រជាជននៅឯមូលនិធិ Ford តើពួកគេទទួលបានអត្ថប្រយោជន៍អ្វីខ្លះពីភាពវឹកវរក្នុងការផ្តល់មូលនិធិ?៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version