ឆេះព្រៃកក់យ៉ាងសន្ធោសន្ធៅ នៅក្បែរផ្ទះពលរដ្ឋនិងរោងចក្រ ជាប់ផ្លូវជាតិលេខ២!

(ភ្នំពេញ)៖ កាលពីម៉ោងជាង៩ព្រឹក ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ មានអគ្គិភ័យមួយ បានឆាបឆេះព្រៃកក់យ៉ាងសន្ធោសន្ធៅ នៅក្បែរផ្ទះ ប្រជាពលរដ្ឋ និងរោងចក្រកាត់ដេរនៅជាប់ផ្លូវជាតិលេខ២ ក្នុងសង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
-ក្រោយពីទទួលបាន ព័ត៌មានខាងលេីនេះភ្លាម កម្លាំងជំនាញ និងអាជ្ញាធរមូលដ្ឋាន បានចុះទៅអន្តរាគមន៍ ដេីម្បីបាញ់ទឹកពន្លត់ និងការពារកុំឲ្យរាលដាលដល់ផ្ទះពលរដ្ឋ និងរោងចក្រកាត់ដេរ៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version