N’Golo Kante បង្ហាញចំណាប់អារម្មណ៍ចង់ត្រលប់ទៅ Premier League វិញ!

N’Golo Kante “បើកចំហ” ក្នុងការវិលត្រឡប់ទៅកាន់ Premier League បន្ទាប់ពី West Ham បានចាប់ផ្តើមការផ្លាស់ប្តូរដ៏គួរឱ្យភ្ញាក់ផ្អើលមួយសម្រាប់អតីតខ្សែបម្រើ Chelsea ។

Kante បានចំណាយពេល 12 ខែចុងក្រោយនៅក្លឹប Saudi Pro League Al-Ittihad បន្ទាប់ពីបញ្ចប់ទំនាក់ទំនងរយៈពេល 7 ឆ្នាំរបស់គាត់ជាមួយ Chelsea កាលពីរដូវក្តៅមុន។
កីឡាករវ័យ 33 ឆ្នាំរូបនេះបានចុះហត្ថលេខាជាមួយ Chelsea ក្នុងឆ្នាំ 2016 បន្ទាប់ពីបានដើរតួក្នុងការឈ្នះពានរង្វាន់ Premier League ដ៏អស្ចារ្យរបស់ Leicester City និងទទួលបានភាពជោគជ័យបន្ថែមទៀតនៅកីឡដ្ឋាន Stamford Bridge ដោយលើកពានលីគមួយទៀតគឺ FA Cup, Europa League និង Champions League អំឡុងពេលរបស់គាត់នៅភាគខាងលិចទីក្រុងឡុងដ៍។

បើទោះបីជា Kante បានធានាការផ្ទេរដ៏មានឥទ្ធិពលទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីតកាលពីឆ្នាំមុនក៏ដោយ ។
ប៉ុន្តែថ្មីៗនេះរូបគេបានបង្ហាញចំណាប់អារម្មណ៍ក្នុងការវិលត្រឡប់ទៅកាន់ក្របខ័ណ្ឌ Premier League វិញ នេះបើយោងតាមកាសែត The Guardian ៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version