Update៖ ចំនួន​អ្នក​ស្លាប់​នៅ​តំបន់ហ្គាហ្សា បានកើន​ដល់ ៣៨.៩១៩នាក់ហើយ!

ក្រសួង​សុខាភិបាលដែលត្រូវឡោមព័ទ្ធ បាន​និយាយ​នៅ​ថ្ងៃ​សៅរ៍​នេះថា ការវាយប្រហារសងសឹករបស់អ៊ីស្រាអែល មកលើតំបន់ហ្គាហ្សា ។
បណ្ដាលឱ្យជនជាតិ​ប៉ាឡេស្ទីន ស្លាប់សរុបកើនដល់ ៣៨.៩១៩នាក់ និងរបួសសរុបចំនួន៨៩.៦២២នាក់ ដែលជនរងគ្រោះ ភាគច្រើនជាស្ដ្រីនិងកុមារ។

ក្រសួងបន្តថា កងកម្លាំងអ៊ីស្រាអែលបានសម្លាប់មនុស្ស៣៧នាក់ និងរបួស៥៤នាក់ ក្នុងរយៈពេល 24 ម៉ោងចុងក្រោយនេះ។

ដោយមនុស្សជាច្រើននៅតែជាប់នៅក្រោមគំនរបាក់បែក និងនៅលើដងផ្លូវ ខណៈដែលអ្នកជួយសង្គ្រោះមិនអាចទៅដល់ពួកគេ។

ដោយបានបដិសេធ សេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលទាមទារបទឈប់បាញ់ជាបន្ទាន់ អ៊ីស្រាអែលបានប្រឈមមុខនឹងការថ្កោលទោសជាអន្តរជាតិចំពេលមានការបន្តវាយលុកយ៉ាងឃោរឃៅរបស់ខ្លួនលើតំបន់ហ្គាហ្សា ចាប់តាំងពីការវាយប្រហារកាលពីថ្ងៃទី 7 ខែតុលា ឆ្នាំ 2023 ដោយក្រុមហាម៉ាសប៉ាឡេស្ទីន៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version