តុលាការខេត្តព្រៃវែង សម្រេចឃុំខ្លួនស្ដ្រីម្នាក់ ករណីចេញសែកស្អុយចំនួន៨.៥០០ដុល្លារ!

(ព្រៃវែង)៖ លោក ឃេល កក្កដា ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តព្រៃវែង កាលពីល្ងាចទី២២.០៧.២០២៤។
បានសម្រេចឃុំខ្លួន ជនត្រូវចោទម្នាក់ ដាក់ពន្ធនាគារជាបណ្ដោះអាសន្ន ពីបទ«មិនបំពេញកាតព្វកិច្ច ចំពោះឧបករណ៍ដែលអាចជួញដូរបាន»(ចេញមូលប្បទានប័ត្រ គ្មានសាច់ប្រាក់ចំនួន៨.៥០០ដុល្លារ) ដែលបានប្រព្រឹត្ត នៅភូមិទួលត្បាល់ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែង កាលពីអំឡុងខែមីនា ឆ្នាំ២០២៤។

-ការឃុំខ្លួនស្ដ្រីត្រូវចោទរូបនេះ.បន្ទាប់ពីសមត្ថកិច្ច ធ្វើការឃាត់ខ្លួន ដោយផ្អែកតាមពាក្យបណ្ដឹងរបស់លោកអគ្គនាយកសារព័ត៌មាន«ដើមរាំង»និងមានឯកសារភស្តុតាងគ្រប់គ្រាន់..!។

-សូមជម្រាបថា៖ ជនត្រូវចោទឈ្មោះ ភួង ហុន ភេទស្រីអាយុ៤៥ឆ្នាំ នៅភូមិទ្រា ឃុំកញ្ចំ ស្រុកពារាំង ខេត្តព្រៃវែង(ឃុំខ្លួន)។
-រីឯដើមបណ្ដឹងរដ្ឋប្បវេណីគឺលោក ចាន់ ថន នាយកប្រតិបត្តិនៃគេហទំព័រ«ដើមរាំង»។

-យោងពាក្យបណ្ដឹង គោរពជូនលោកឧត្ដមសេនីយ៍ទោ ស្នងការ នៃស្នងការដ្ឋាន នគរបាលខេត្តព្រៃវែង។
លោក ចាន់ ថន បានបញ្ជាក់ថា ជនត្រូវចោទឈ្មោះ ភួង ហុន បានជំពាក់ប្រាក់ខ្លួន សរុបចំនួន៨.៥០០$(ប្រាំបីពាន់ប្រាំរយដុល្លារ)។

ដោយឈ្មោះ ភួង ហុន បានធានាសង ប្រាក់មកឱ្យរូបលោកវិញ គ្រប់ចំនួន នៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៤។
ដោយការសងប្រាក់នោះ គឺតាមរយៈការចេញមូលប្បទានប័ត្រ របស់ធនាគារលីហួរ លេខ ០៨៣៨៦២ ចំនួន៨.៥០០$(ប្រាំបីពាន់ប្រាំរយដុល្លារ)។

លុះដល់ថ្ងៃកំណត់ រូបលោក បានយកសន្លឹកមូលប្បទានប័ត្រ លេខ ០៨៣៨៦២ ទៅបើកប្រាក់ ស្រាប់តែខាងធនាគារ បញ្ជាក់ត្រឡប់មកវិញថា សន្លឹកមូលប្បទានប័ត្រនេះ ពុំមានសាច់ប្រាក់នោះទេជា(សែកស្អុយ)។

ទន្ទឹមនិងនោះលោក ចាន់ ថន ក៏បានព្យាយាមធ្វើការទំនាក់ទំនងទៅកាន់ឈ្មោះ ភួង ហុន ជាច្រើនលើកច្រើនសារ ដើម្បីឱ្យមកដោះស្រាយគ្នា នឹងទូទាត់បំណុល។
ប៉ុន្តែឈ្មោះ ភួង ហុន បានគេចវេះរហូតនឹងគ្មានការទទួលខុសត្រូវ ទើបលោក ចាន់ ថន សម្រេចប្ដឹងចាត់ការតាមនីតិវិធីតែម្ដងទៅ។

-លោក ចាន់ ថន បានចាត់ទុកថា ទង្វើរបស់ឈ្មោះ ភួង ហុន ជាចេតនាទុច្ចរិត មិនបំពេញកាតព្វកិច្ច ចំពោះឧបករណ៍ ដែលអាចជួញដូរបាន (ចេញមូលប្បទានប័ត្រ គ្មានសាច់ប្រាក់)ធ្វើឱ្យរូបលោក ខាតបង់ប្រាក់ និងពេលវេលា ប៉ះពាល់ផលប្រយោជន៍យ៉ាងធ្ងន់ធ្ងរ!។

ក្នុងនោះលោក ចាន់ ថន ស្នើសុំឱ្យចាត់វិធានការជនល្មើសតាមផ្លូវច្បាប់ និងសុំទាមទារសំណងជំងឺចិត្ត ចំនួន១៥.០០០$(មួយម៉ឺនប្រាំពាន់ដុល្លារ)៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version