Update៖ ចំនួនអ្នកស្លាប់នៅតំបន់ហ្គាហ្សា បានកើនដល់៣៩.០៩០នាក់​ហើយ!

ក្រសួង​សុខាភិបាល​ក្នុង​តំបន់ បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​ថា ការវាយបកសងសឹករបស់អ៊ីស្រាអែលមកលើតំបន់ហ្គាហ្សា ចាប់​តាំង​ពី​ថ្ងៃ​ទី៧ ខែ​តុលា ឆ្នាំមុនរហូតពេលនេះ!។
បណ្ដាលឱ្យប្រជាជន​ប៉ាឡេស្ទីន ស្លាប់សរុបចំនួន៣៩.០៩០នាក់ និងរបួស សរុបប្រហែល 90,147 នាក់ ដោយជនរងគ្រោះ ភាគច្រើនជាស្ដ្រីនិងកុមារ។

ក្រសួងបាននិយាយថា កងកម្លាំងអ៊ីស្រាអែលបានសម្លាប់មនុស្ស 84 នាក់ និងរបួស 329 នាក់ក្នុងរយៈពេល 24 ម៉ោងចុងក្រោយនេះ។

ក្រសួងបានបន្ថែមថា មនុស្សជាច្រើននៅតែជាប់នៅក្រោមគំនរបាក់បែក និងនៅលើដងផ្លូវ ខណៈដែលអ្នកជួយសង្គ្រោះមិនអាចទៅដល់ពួកគេ។

ដោយបានបដិសេធសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដែលទាមទារបទឈប់បាញ់ជាបន្ទាន់ អ៊ីស្រាអែលបានប្រឈមមុខនឹងការថ្កោលទោសជាអន្តរជាតិចំពេលមានការបន្តវាយលុកយ៉ាងឃោរឃៅរបស់ខ្លួនលើតំបន់ហ្គាហ្សា ចាប់តាំងពីការវាយប្រហារ កាលពីថ្ងៃទី 7 ខែតុលា ឆ្នាំ 2023 ដោយក្រុមហាម៉ាស់ប៉ាឡេស្ទីន៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version