សម្តេចតេជោ ប្រកាសថា មិនអនុញ្ញាតឱ្យមានអំពើបះបោរណាមួយនៅកម្ពុជា ជាដាច់ខាត!

(ភ្នំពេញ)៖ ថ្លែងក្នុងឱកាសអញ្ជើញថ្លែងសារពិសេសទាក់ទិនទៅនឹងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ តំបន់ត្រីកោណ កម្ពុជា-ឡាវ-វៀតណាម (CLV DTA) នៅរសៀលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤។
សម្តេចតេជោ ហ៊ុន សែន បានប្រកាសជាថ្មីថា មិនអនុញ្ញាតឱ្យមានអំពើបះបោរ ណាមួយកើតឡើងនៅកម្ពុជា បានជាដាច់ខាត..!។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ទោះបីជាសម្តេច មិនបានកាន់តំណែងជានាយកដ្ឋមន្រ្តីក៏ពិតមែន ។
ប៉ុន្តែសម្តេចជាប្រធានគណបក្សកាន់អំណាច ដែលមានសិទ្ធិក្នុងការឆ្លើយតបទៅនឹងការចោទប្រកាន់ទាំងអស់ ដើម្បីបង្ការកុំឱ្យមានចលាចលនៅក្នុងសង្គម៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version