នាវាចម្បាំងរបស់វៀតណាម បានទៅបំពេញទស្សនកិច្ច នៅប្រទេសរុស្ស៊ី!

ទីភ្នាក់ងារព័ត៌មានរុស្ស៊ី TASS បាននិយាយថា៖ នាវាចម្បាំងវៀតណាម១គ្រឿង ។
បានធ្វើដំណើរមកដល់កំពង់ផែទីក្រុង Vladivostok នៃប្រទេសរុស្ស៊ី ដើម្បីបំពេញទស្សនកិច្ច។
នេះបើតាមទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤។

-ទីភ្នាក់ងារព័ត៌មាន TASS បន្តថា នាវាចម្បាំងខាងលើ មានឈ្មោះថា Hung Dao ហើយនាវានោះ នឹងស្ថិតនៅប្រទេសរុស្ស៊ី រហូតដល់ដាច់ខែកក្កដានេះ។
នាវាចម្បាំង Hung Dao គឺជានាវាយោធាប្រភេទ frigate ធុនស្រាល ដែលមានបំពាក់មីស៊ីល និងផលិតឡើងនៅរុស្ស៊ី ហើយវាត្រូវបានកងទ័ពជើងទឹកវៀតណាម ដាក់ដំណើរការជាផ្លូវការ កាលពីឆ្នាំ២០១៨កន្លងទៅ។

គួរបញ្ជាក់ថា វត្តមាននាវាចម្បាំងវៀតណាម នៅទីក្រុង Vladivostok នៃតំបន់ចុងបូព៌ារុស្ស៊ី។
ត្រឹមតែប៉ុន្មានសប្តាហ៍​ប៉ុណ្ណោះ បន្ទាប់ពីប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន បានបំពេញទស្សនកិច្ចទៅកាន់ប្រទេសវៀតណាម ។
ដោយលោកលើកឡើងថា រូបលោកចង់កសាងរចនាសម្ព័ន្ធសន្តិសុខ ដែលអាចជឿទុកចិត្តបានមួយ នៅតំបន់អាស៉ី-ប៉ាស៉ីហ្វិក៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version