Update៖ អ៊ីស្រាអែលវាយប្រហារភាគខាងជើងហ្គាហ្សា កាលពីព្រឹកថ្ងៃពុធ ស្លាប់៥នាក់ទៀត!

កងទ័ពអ៊ីស្រាអែល កាលពីព្រឹកព្រលឹមថ្ងៃពុធ បានសម្លាប់ជនជាតិប៉ាឡេស្ទីន៥នាក់បន្ថែមទៀត ។
នៅក្នុងការវាយប្រហារតាមអាកាសលើផ្ទះមួយនៅក្នុងទីក្រុង Jabalia ភាគខាងជើង Gaza Strip ។

ទីភ្នាក់ងារព័ត៌មានផ្លូវការរបស់ប៉ាឡេស្ទីន Wafa បានដកស្រង់ប្រភពវេជ្ជសាស្រ្តដែលបាននិយាយថា ជនជាតិប៉ាឡេស្ទីនទាំងប្រាំនាក់ត្រូវបានសម្លាប់ក្នុងអំឡុងពេលការវាយឆ្មក់របស់អ៊ីស្រាអែលទៅលើផ្ទះមួយក្នុងតំបន់ Juron ក្នុងទីក្រុង Jabalia ។

ទីភ្នាក់ងារដដែលបានបន្ថែមថា កាំភ្លើងធំរបស់កងទ័ពអ៊ីស្រាអែលបានបន្តវាយប្រហារ តំបន់នានានៅទូទាំង Gaza រួមទាំង Khan Younis និង Rafah នៅភាគខាងត្បូង Gaza Strip និងជំរំជនភៀសខ្លួន Bureij នៅភាគកណ្តាល។

ក្រសួង​សុខាភិបាល​ប៉ាឡេស្ទីន នៅ​មិន​ទាន់​ធ្វើ​អត្ថាធិប្បាយ នៅ​ឡើយ​ទេ​ថា​តើ​មាន​ជន​រង​គ្រោះ​ដោយសារ​ការ​បាញ់​ផ្លោង​របស់​អ៊ីស្រាអែល​ឬ​យ៉ាង​ណា។

ដោយបានបដិសេធសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលទាមទារឱ្យមានបទឈប់បាញ់ជាបន្ទាន់ អ៊ីស្រាអែល បានប្រឈមមុខនឹងការថ្កោលទោសជាអន្តរជាតិចំពេលមានការបន្តវាយលុកយ៉ាងឃោរឃៅរបស់ខ្លួនលើតំបន់ហ្គាហ្សាចាប់តាំងពីការវាយប្រហារ កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំមុន ដោយក្រុមហាម៉ាស់៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version