Update៖ ព្យុះទីហ្វុង Gaemi បោកបក់មកលើប្រទេសចិន បង្ខំឱ្យជម្លៀសមនុស្សជិត៣០,០០០នាក់! 

មនុស្សប្រមាណជា២៧,០០០នាក់នៅភាគឦសាសាន នៃប្រទេសចិនត្រូវបានជម្លៀស ដោយសារព្យុះទីហ្វុង Gaemi បោកបក់នាំមកនូវភ្លៀងធ្លាក់យ៉ាងខ្លាំង។
ក្នុងនោះរោងចក្ររាប់រយកន្លែង ក៏បានផ្អាកដំណើរការផងដែរ។
-នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន Reuters ចេញផ្សាយកាលពីថ្ងៃសៅរ៍។

សារព័ត៌មាន Xinhua បានរាយការណ៍ថា ភ្លៀងធ្លាក់ខ្លាំងធ្វើឱ្យទឹកក្នុងអាងស្តុកជាង ៤០កន្លែងទូទាំងខេត្ត Liaoning ជន់ឡើង ស្របពេលដែលតំបន់នេះត្រូវបានព្យាករថា នឹងមានភ្លៀងជោគជាំ ចាប់ពីថ្ងៃព្រឹកថ្ងៃអាទិត្យនេះ ម៉ោងក្នុងតំបន់ រហូតដល់ថ្ងៃអង្គារសប្តាហ៍ក្រោយ។
ក្រុមហ៊ុនគីមី និងរ៉ែរាប់រយកន្លែងទូទាំងខេត្ត បានផ្អាកប្រតិបត្តិការ ហើយអ្នកស្រុកនៅតំបន់ជុំវិញនោះ ត្រូវបានជម្លៀសចេញដោយសារតែហានិភ័យនៃទឹកជំនន់។

-ព្យុះទីហ្វុង Gaemi បានបក់បក់លើទីក្រុងនានា នៃខេត្ត Fujain ឆ្នេរសមុទ្ររបស់ប្រទេសចិន កាលពីថ្ងៃសុក្រសប្តាហ៍នេះ ជាមួយនិងភ្លៀងធ្លាក់ និងខ្យល់បក់ខ្លាំង ខណៈព្យុះដ៏មានឥទ្ធិពល ប្រចាំឆ្នាំមួយនេះ បន្តឆ្ពោះពីឆ្នេរសមុទ្រភាគអាគ្នេយ៍ ចូលទៅតំបន់ដែលមានប្រជាជនច្រើន៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version