Update៖ អ៊ីស្រាអែលនឹងមិននៅស្ងៀមនោះទេ ចំពោះការវាយប្រហារលើតំបន់ខ្ពង់រាបGolan Heights!

នាយករដ្ឋមន្រ្តីអ៊ីស្រាអែល លោក Benjamin Netanyahu បាននិយាយកាលពីថ្ងៃសៅរ៍ថា៖ ប្រទេសរបស់លោក នឹងមិននៅស្ងៀមនោះឡើយ ។
ក្រោយក្រុមហេសប៊ូឡា វាយប្រហារសម្លាប់មនុស្ស១២នាក់ រួមទាំងកុមារផងដែរ នៅលើទីលានបាល់ទាត់ ស្ថិតក្នុងតំបន់ខ្ពង់រាប Golan Heights ដែលកាន់កាប់ដោយអ៊ីស្រាអែល ។

ក្រុមហេសប៊ូឡា និងកងកម្លាំងអ៊ីស្រាអែល បានផ្លោងគ្រាប់ដាក់គ្នានៅតាមតំបន់ជាច្រើននៅព្រំដែនលីបង់-អ៊ីស្រាអែល ចាប់តាំងពីសង្រ្គាមផ្ទុះឡើង នៅតំបន់ហ្កាហ្សាស្រ្ទីប ។
ក្នុងជម្លោះដែលនាំឲ្យមានក្តីបារម្ភថានឹងកើតមានជម្លោះទ្រង់ទ្រាយធំរវាងសត្រូវប្រដាប់អាវុធធន់ធ្ងន់ ។

សេវាកម្មរថយន្តគិលានសង្រ្គោះអ៊ីស្រាអែល និយាយថា មនុស្ស ១៣នាក់ បានរងរបួសដោយសារការបាញ់គ្រាប់រ៉ុក្កែតចេញពីលីបង់ ដែលត្រូវចំទីលានបាល់ទាត់ស្ថិតក្នុងភូមិ Majdal Shams ។

តំបន់ខ្ពង់រាប Golan Heights ធ្លាប់ជាផ្នែកមួយរបស់ស៊ីរី រហូតដល់ឆ្នាំ ១៩៦៧ ។
ពេលដែលអ៊ីស្រាអែល ដណ្តើមបានផ្នែកភាគច្រើន នៃតំបន់មួយនេះ អំឡុងសង្រ្គាមមជ្ឈិមបូព៌ា រួចប្រកាសដាក់ជាឧបសម្ព័ន្ធរបស់ខ្លួនកាលពីឆ្នាំ១៩៨១៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version