ការប៉ះទង្គិចគ្នា បានផ្ទុះឡើង កាលពីយប់ថ្ងៃអាទិត្យចុងសប្ដាហ៍នេះ នៅក្នុងការិយាល័យបោះឆ្នោត នៅទីក្រុង Caracas នៅពេលដែលមណ្ឌលបោះឆ្នោតបានបិទ អំឡុងការបោះឆ្នោតប្រធានាធិបតី…!។
អ្នកគាំទ្រដ៏អន្ទះសារ នៃក្រុមប្រឆាំងនៅប្រទេសវេណេស៊ុយអេឡា បានមកប្រមូលផ្តុំគ្នា នៅខាងក្រៅការិយាល័យបោះឆ្នោត ដោយរង់ចាំការរាប់សន្លឹកឆ្នោតចាប់ផ្តើម។
ប្រជាជននៅក្រៅការិយាល័យបោះឆ្នោត បានទាមទារចូលទៅខាងក្នុងកន្លែងនោះ ។
ដើម្បីធ្វើជាសាក្សីនៃការរាប់សន្លឹកឆ្នោត ដោយអបអរសាទរ ស្រែកថា សេរីភាព និងពាក្យស្លោកប្រឆាំងរដ្ឋាភិបាលរបស់លោក Nicolas Maduro ។
ភាពតានតឹង ដែលមានកម្រិតខ្ពស់ពេញមួយថ្ងៃរួចទៅហើយ បានរីកកាន់តែធំ ខណៈអ្នកបោះឆ្នោតទាមទារឲ្យមានតម្លាភាពក្នុងដំណើរការរាប់សន្លឹកឆ្នោត។
មនុស្សជាង២១លាននាក់ មានសិទ្ធិបោះឆ្នោតនៅក្នុងការ បោះឆ្នោតប្រធានាធិបតីដ៏សំខាន់នេះ។
លោក Maduro ដែលកាន់តំណែងចាប់តាំងពីឆ្នាំ ២០១៣ និងកំពុងស្វែងរកអាណត្តិទី៦របស់លោកបាននិយាយថា ប្រទេសនេះ មានប្រព័ន្ធបោះឆ្នោតដែលមានតម្លាភាពបំផុតរបស់ពិភពលោក ហើយបានព្រមានអំពី អំពើហិង្សាខ្លាំងក្លា ប្រសិនបើលោកត្រូវចាញ់ ។
ដែលការបញ្ចេញមតិបែបនេះ ត្រូវបានច្រានចោលដោយសមភាគីជនជាតិអាមេរិកឡាទីនរបស់លោក។
មេដឹកនាំបក្សប្រឆាំង លោកស្រី Maria Corina Machado បានក្លាយជាតួអង្គសំខាន់នៃយុទ្ធនាការចម្រុះ ទោះបីជា បន្ទាប់ពីមានបម្រាមក្នុងការកាន់តំណែងសាធារណៈ ដែលបានបង្ខំឱ្យលោកស្រីប្រគល់ចន្លុះជ័យទៅឲ្យបេក្ខជន លោក Edmundo Gonzalez អតីតអ្នកការទូតអាយុ៧៤ឆ្នាំ ដែលត្រូវបានគេស្គាល់ដោយសារអាកប្បកិរិយាស្ងប់ស្ងាត់របស់លោក។
លោក Gonzalez បានទទួលការគាំទ្រពីអតីតអ្នកគាំទ្រគណបក្សកាន់អំណាចមួយចំនួន ។
ប៉ុន្តែក្រុមប្រឆាំង និងអ្នកសង្កេតការណ៍ បានចោទសួរថា តើការបោះឆ្នោត នឹងមានភាពយុត្តិធម៌ដែរឬទេ៕