Update៖ រកឃើញឧទ្ធម្ភាគចក្រ ដែលបានបាត់ ក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ នោះហើយ!

(ពោធិ៍សាត់)៖ ក្រុមអ្នករុករក នៅរសៀលថ្ងៃទី២៩.០៧.២០២៤ បានរកឃើញឧទ្ធម្ភាគចក្រ១គ្រឿង ដែលបាន បាត់នៅតំបន់ជួរភ្នំក្រវាញ..!។
-នេះបើយោងតាម អ្នកនាំពាក្យក្រសួងការពារជាតិ ដែលបានថ្លែងប្រាប់អ្នកសារព័ត៌មាន!។
-យ៉ាងណាក្ដី នេះគ្រាន់តែជា ព័ត៌មាន(បឋម)ប៉ុណ្ណោះ ចំពោះសភាពឧទ្ធម្ភាគចក្រ រួមនិងមនុស្ស២នាក់ ដែលបាត់ជាមួយនោះ នៅពុំទាន់ទទួលបាន ព័ត៌មានលម្អិតនៅឡើយទេ..!។

ឧទ្ធម្ភាចក្រនេះ ត្រូវបានប្រទះឃើញនៅចំណុចលើខ្នងភ្នំយ៉ាវយ៉ៃ ស្ថិតនៅក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។

សូមជម្រាបថា៖ ឧទ្ធម្ភាគចក្រ Z-9 លេខ MH912 បានបាត់ការទាក់ទង កាលពីថ្ងៃទី១២ កក្កដា គឺជាជើងហោះហើរ ដឹកនាំ ដោយ ឈ្មោះ ស៊ុន ផ្លា ប្រធានក្រុម និងឈ្មោះ ខេង ឆៃយុទ្ធ ជាអាកាសយានិក ។

លិខិតស្ដីពីផែនការហោះហើរ របស់កងទ័ពអាកាសនៃក្រសួងការពារជាតិ លេខ៤១៧ /២៤ ដែលបានចែកចាយជាសាធារណៈ នាថ្ងៃ១៣ កក្កដានេះ បានបញ្ជាក់ថា ឧទ្ធម្ភាគចក្រZ-9 លេខ MH912 ត្រូវមានជើងហោះហើរ ពីភ្នំពេញ -ថ្មដារ-ពោធិ៍សាតិ – ភ្នំពេញ ក្នុងភារកិច្ចហ្វឹកហ្វឺនផ្លូវឆ្ងាយឱ្យអាកាសយានិក ដែលចេញដំណើរពីម៉ោង១១ថ្ងៃត្រង់ ថ្ងៃទី១២កក្កដា និងត្រូវវិលត្រឡបមកវិញ នៅម៉ោង១៤ រសៀលថ្ងៃដដែល។
ប៉ុន្តែជាអកុសល ឧទ្ធម្ភាគចក្រZ-9 លេខ MH912 ដែលដឹកនាំ ដោយ ឈ្មោះ ស៊ុន ផ្លា ប្រធានក្រុម និងឈ្មោះ ខេង ឆៃយុទ្ធ ជាអាកាសយានិក ត្រូវបានបាត់ការទាក់ទង និងពុំមានការបញ្ជាក់ ពីមូលហេតុឡេីយ៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version