Update៖ ប្រជាជននៅភាគកណ្តាលនៃតំបន់ហ្កាហ្សា បានភៀសខ្លួនទ្រង់ទ្រាយធំ!

ប្រជាជនប៉ាឡេស្ទីន រាប់ពាន់នាក់កាលពីថ្ងៃចន្ទសប្ដាហ៍នេះ បានភៀសខ្លួន ចេញពីសហគមន៍នៅភាគកណ្តាលហ្កាហ្សាស្ទ្រីប។
ដោយប្រឈមការបញ្ជាជម្លៀសថ្មីតាមបញ្ជារបស់អ៊ីស្រាអែល ដែលធ្វើឲ្យស្ថានភាពមនុស្សធម៌ កាន់តែយ៉ាប់យ៉ឺនខ្លាំង នៅក្នុងតំបន់ជម្លោះរួចទៅហើយ ។
ស្របពេលពលរដ្ឋហ្កាហ្សាបន្តភៀសខ្លួនម្ដងហើយម្ដងទៀត ចេញពីការវាយប្រហារ នៅភាគខាងត្បូង។

ក្រុមអ៊ីស្លាមហាម៉ាស បានចោទប្រកាន់អ៊ីស្រាអែលថា បានរារាំងបទឈប់បាញ់។
ដោយនិយាយថារដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រី Benjamin Netanyahu បានបញ្ចូលលក្ខខណ្ឌថ្មីទៅក្នុងសំណើបទឈប់បាញ់យូរអង្វែងមួយនៅឯកិច្ចចរចាចុងក្រោយ ធ្វើឡើងតាមរយៈក្រុមអ្នកសម្របសម្រួលអន្តរជាតិ។

កងកម្លាំងអ៊ីស្រាអែល ដែលឥឡូវនេះបានដណ្តើមកាន់កាប់តំបន់ហ្កាហ្សាស្ទ្រីបស្ទើរតែទាំងមូលក្នុងសង្រ្គាមជិត ១០ខែនោះ បានចំណាយពេលជាច្រើនសប្តាហ៍ចុងក្រោយនេះ ។
បើកប្រតិបត្តិការសំខាន់ៗនៅក្នុងតំបន់នានាជាទីដែលពួកគេធ្លាប់បានអះអាងថាបានបោសសម្អាតក្រុមយុទ្ធជនហាម៉ាសអស់ហើយនោះ។

មនុស្សរាប់រយពាន់នាក់ បានប្រមូលផ្តុំគ្នានៅលើតំបន់ Deir al-Balah ជាទីក្រុងតូចមួយនៅកណ្តាលតំបន់ហ្កាហ្សា រងការឡោមព័ទ្ធដោយអ៊ីស្រាអែល ជាតំបន់សំខាន់តែមួយគត់ដែលមិនទាន់ត្រូវបានរង ការវាយប្រហារពីសង្រ្គាម ខណៈមនុស្សជាច្រើនត្រូវបានបង្ខំឲ្យទៅស្នាក់នៅទីនោះ ។
ដោយសារតែការប្រយុទ្ធគ្នានៅក្នុងទីក្រុង Khan Younis ភាគខាងត្បូងបន្ថែមទៀតចាប់តាំងពីសប្តាហ៍មុន។

យោងតាមក្រុមមន្ត្រីសុខាភិបាល និងទីភ្នាក់ងារការពារជនស៊ីវិលហ្កាហ្សា ការវាយប្រហាររបស់អ៊ីស្រាអែល បានសម្លាប់ជនជាតិប៉ាឡេស្ទីន១៩នាក់ រួមទាំងកុមារ និងបណ្ដាលឲ្យមនុស្សជាច្រើននាក់ផ្សេងទៀត៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version