Update៖ ចំនួនអ្នកស្លាប់នៅតំបន់ហ្គាហ្សា បានកើនដល់ ៣៩.៣៦៣នាក់ហើយ!

ក្រសួង​សុខាភិបាល ក្នុង​តំបន់​បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា ការវាយបករបស់អ៊ីស្រាអែល មកលើតំបន់ហ្គាហ្សា តាំង​ពី​ថ្ងៃ​ទី៧ ខែ​តុលា​ឆ្នាំមុន រហូតពេលនេះ។
បាន​សម្លាប់​ជនជាតិ​ប៉ាឡេស្ទីន សរុបចំនួន៣៩.៣៦៣នាក់ និងរបួសសរុបចំនួន៩០.៩២៣នាក់ ដោយជនរងគ្រោះ ភាគច្រើនជាស្ដ្រីនិងកុមារ។
ក្រសួងបាននិយាយថា កងកម្លាំងអ៊ីស្រាអែល បានសម្លាប់មនុស្ស39 នាក់ និងរបួស93នាក់ ក្នុងរយៈពេល 24 ម៉ោងចុងក្រោយនេះ។

ក្រសួងបានបន្ថែមថា មនុស្សជាច្រើននៅតែជាប់នៅក្រោមគំនរបាក់បែក និងនៅលើដងផ្លូវ ខណៈដែលអ្នកជួយសង្គ្រោះមិនអាចទៅដល់ពួកគេ។

ដោយបានបដិសេធសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលទាមទារបទឈប់បាញ់ជាបន្ទាន់ អ៊ីស្រាអែល បានប្រឈមមុខនឹងការថ្កោលទោសជាអន្តរជាតិចំពេលមានការបន្តវាយលុកយ៉ាងឃោរឃៅរបស់ខ្លួនលើតំបន់ហ្គាហ្សា ចាប់តាំងពីការវាយប្រហារកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ 2023 ដោយក្រុមហាម៉ាស់ ប៉ាឡេស្ទីន៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version