Update៖ អ្នកបើកឧទ្ធម្ភាគចក្រម្នាក់ទៀត ត្រូវបានប្រទះឃើញ ស្លាប់ ចម្ងាយប្រហែល២០០ម៉ែត្រពីកន្លែងកើតហេតុ!

(ភ្នំពេញ)៖ ក្រុមអ្នករុករក បានបញ្ជាក់នៅព្រឹកទី៣០.០៧.២០២៤ថា អ្នកបើកបរឧទ្ធម្ភាគចក្រម្នាក់ទៀត ដែលមានឈ្មោះ ស៊ុន ផ្លា ត្រូវបានប្រទះឃើញស្លាប់ នៅចំងាយប្រមាណ២១០ម៉ែត្រ ពីកន្លែងធ្លាក់ឧទ្ធម្ភាគចក្រ។
ការរកឃើញសាកសពនេះ គឺនៅម៉ោង១០៖៣០នាទីព្រឹក ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤ នៅចំណុចជើងភ្នំយ៉ាវយ៉ៃ ដែលមានចម្ងាយជាង២១០ម៉ែត្រ ពីចំណុចឧទ្ធម្ភាគចក្រធ្លាក់។
-នេះបើតាមការបញ្ជាក់របស់ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់។

សូមជម្រាបថា ឧទ្ធម្ភាគចក្រ Z-9 លេខ MH912 បានបាត់ការទាក់ទង កាលពីថ្ងៃទី១២ ខែកក្កដា។
គឺជាជើងហោះហើរ ដឹកនាំ ដោយ ឈ្មោះ ស៊ុន ផ្លា ប្រធានក្រុម និងឈ្មោះ ខេង ឆៃយុទ្ធ ជាអាកាសយានិក ។

យោងលិខិតស្ដីពីផែនការហោះហើរ របស់កងទ័ពអាកាសនៃក្រសួងការពារជាតិ លេខ៤១៧ /២៤ ដែលបានចែកចាយជាសាធារណៈ នាថ្ងៃ១៣ កក្កដានេះ បានបញ្ជាក់ថា ឧទ្ធម្ភាគចក្រZ-9 លេខ MH912 ត្រូវមានជើងហោះហើរ ពីភ្នំពេញ -ថ្មដារ-ពោធិ៍សាតិ–ភ្នំពេញ ក្នុងភារកិច្ចហ្វឹកហ្វឺនផ្លូវឆ្ងាយឱ្យអាកាសយានិក ដែលចេញដំណើរពីម៉ោង១១ថ្ងៃត្រង់ ថ្ងៃទី១២កក្កដា និងត្រូវវិលត្រឡបមកវិញ នៅម៉ោង១៤ រសៀលថ្ងៃដដែល។

ប៉ុន្តែជាអកុសល ឧទ្ធម្ភាគចក្រZ-9 លេខ MH912 ដែលដឹកនាំ ដោយ ឈ្មោះ ស៊ុន ផ្លា ប្រធានក្រុម និងឈ្មោះ ខេង ឆៃយុទ្ធ ជាអាកាសយានិក ត្រូវបានបាត់ការទាក់ទង និងពុំមានការបញ្ជាក់ ពីមូលហេតុឡេីយ។

-កាលពីរសៀលថ្ងៃទី២៩.០៧.២០២៤ ក្រុមអ្នករុករកបានប្រទះឃើញ សាកសពលោក ខេង ឆៃយុទ្ធ ស្លាប់ក្នុងឧទ្ធម្ភាគចក្រយោធា Z9 ។
ដែលបានធ្លាក់នៅចំណុចលើខ្នងភ្នំយ៉ាវយ៉ៃ ស្ថិតនៅក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។
លុះដល់ព្រឹកទី៣០.០៧.២០២៤ ក្រុមអ្នករុករកបានបន្ត ប្រទះឃើញសាកសពលោក ស៊ុន ផ្លា ចម្ងាយពីកន្លែងកើតហេតុ ប្រមាណជា ២១០ម៉ែត្រប៉ុណ្ណោះ៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version