Update៖ ប្រទេសលីបង់ លុបចោលជើងហោះហើរ ដោយភ័យខ្លាច ការសងសឹករបស់អ៊ីស្រាអែល!

ជើងហោះហើរទៅមក នៅអាកាសយានដ្ឋាន Beirut កាលពីថ្ងៃចន្ទ បានលុបចោល ឬពន្យារពេល ដោយសារភាពតានតឹងកើនឡើងរវាងអ៊ីស្រាអែល និងក្រុមប្រដាប់អាវុធ Hezbollah ។
បន្ទាប់ពីការវាយប្រហារ នៅតំបន់ Golan Heights ដែលកាន់កាប់ដោយអ៊ីស្រាអែល និងបានសម្លាប់មនុស្សចំនួន12នាក់។

បើតាមគេហទំព័រតាមដានជើងហោះហើរ Flightradar24 ក្រុមអាកាសចរណ៍អាល្លឺម៉ង់ Lufthansa បានលុបចោលជើងហោះហើរចំនួន៣ឆ្ពោះ ទៅកាន់ទីក្រុងបេរូត ដែលមានកាលវិភាគនៅរសៀលថ្ងៃចន្ទ ទី២៩ ខែកក្កដានេះ។

Flightradar24 បានឱ្យដឹងទៀតថាក្រុមហ៊ុនអាកាសចរណ៍តួកគី Turkish Airlines បានលុបចោលជើងហោះហើរ របស់ខ្លួនកាលពីថ្ងៃអាទិត្យ ។
ខណៈក្រុមហ៊ុនអាកាសចរណ៍ក្រិក Aegean Airlines ក្រុមហ៊ុន Ethiopian Air និងក្រុមហ៊ុនអាកាសចរណ៍ Middle East Airlines របស់លីបង់ សុទ្ធតែបានលុបចោលជើងហោះហើរដែលមានកាលវិភាគចុះចតនៅទីក្រុងបេរូត នៅថ្ងៃចន្ទនេះ។

គួរបញ្ជាក់ថា កាលពីថ្ងៃសៅរ៍សប្ដាហ៍មុន គ្រាប់រ៉ុក្កែតមួយគ្រាប់បានផ្ដាច់ជីវិតមនុស្ស១២នាក់ នៅក្នុងតំបន់ Golan Heights។ ដែលគ្រប់គ្រងដោយអ៊ីស្រាអែល ដោយបង្កឱ្យមាន ការព្រួយបារម្ភពីហានិភ័យនៃការផ្ទុះរាលដាល ទៅជាសង្រ្គាមក្នុងតំបន់ទាំងមូល..!។

អ៊ីស្រាអែល និងសហរដ្ឋអាមេរិកចោទប្រកាន់ថា ការវាយប្រហារនេះគឺស្នាដៃរបស់ក្រុម Hezbollah ។
ប៉ុន្តែចលនាប្រដាប់អាវុធ Hezbollah បានបដិសេធចោល.!។

ជាងនេះទៅទៀត ការព្រួយបារម្ភកើនឡើងរឹតតែខ្លាំង បន្ទាប់ពីគណៈរដ្ឋមន្ត្រីសន្តិសុខអ៊ីស្រាអែលកាលពីថ្ងៃអាទិត្យទី២៨ ខែកក្កដា បានអនុញ្ញាតឱ្យរដ្ឋាភិបាលរបស់ លោកនាយករដ្ឋមន្ត្រី បេនចាមីន ណេតាន់យ៉ាហ៊ូ ចាត់វិធានការសងសឹកប្រឆាំងនឹងក្រុម Hezbollahទៀតផង៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version